ចំនួនអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ នៅបារាំងបានវ៉ាដាច់ប្រទេសចិនហើយ

  • ពុធ ០១ មេសា, ២០២០ ១៣:២៧
បារាំង៖ អាជ្ញាធរសុខាភិបាលបានប្រកាសពីការកើនឡើងចំនួន ៤៩៩ នាក់នៃការស្លាប់របស់អ្នកជម្ងឺដែលមានផ្ទុកមេរោគវីរុសកូរ៉ូណានៅតាមមន្ទីរពេទ្យក្នុងប្រទេសបារាំងកាលពីថ្ងៃអង្គារ ដែលធ្វើឲ្យចំនួនអ្នកបានឆ្លងសរុបកើនឡើងដល់ ៣,៥២៣ នាក់។ ចំនួនអ្នកស្លាប់ជនជាតិបារាំងរាប់បញ្ចូលតែអ្នកដែលបានស្លាប់នៅក្នុងមន្ទីរពេទ្យ និងមិនមែនអ្នកដែលបានស្លាប់នៅផ្ទះឬនៅក្នុងផ្ទះរបស់មនុស្សចាស់មានន័យថា តួលេខពិតទំនងជាខ្ពស់ជាងនេះ។ នៅក្នុងប្រទេសចិនដែលជាកន្លែងដែលជម្ងឺ Covid-១៩ បានផ្ទុះឡើងជាលើកដំបូងនៅក្នុងខែធ្នូ មានមនុស្សចំនួន ៣,៣០៩ នាក់បានស្លាប់ដោយសារការឆ្លង នេះបើយោងតាមតួលេខពីមជ្ឈមណ្ឌលធនធាន John Hopkins ដែលបានតាមដានអត្រាមរណភាព និងករណីឆ្លងនៅទូទាំងពិភពលោក។
នៅដើមខែនេះប្រទេសអ៊ីតាលី ហើយបន្ទាប់មកគឺប្រទេសអេស្ប៉ាញបានវ៉ាដាច់ប្រទេសចិន ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតសម្រាប់ការស្លាប់ដោយសារវីរុស។ អាមេរិកដែលមានករណីច្រើនបំផុតនៅលើពិភពលោកក៏មានអ្នកស្លាប់ច្រើនជាងនៅចិនដែរ ដែលមានចំនួន ៣៤៤០ នាក់។ នៅពេលដែលអាជ្ញាធរនៅអឺរ៉ុបព្រមានថា អ្វីដែលអាក្រក់បំផុតមិនទាន់មកដល់នោះជីវិតរស់នៅក្នុងទីក្រុង Wuhan ដែលជាប្រភពនៃការផ្ទុះឡើងនៃជម្ងឺនេះកំពុងតែវិលមករកភាពប្រក្រតីវិញហើយជាមួយនឹងការបើកព្រំដែន និងសេវាកម្មរថភ្លើងក្រោមដីឡើងវិញ។ តាមរយៈការប្រៀបធៀបដ៏ចម្លែក បារាំងកំពុងផ្ទេរអ្នកជម្ងឺ Covid-១៩ ទៅមន្ទីរពេទ្យនៅក្រៅប្រទេសដោយសារប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះមានភាពចង្អៀតណែនណាន់តាន់តាប់ ដោយសារការកើនឡើងនៃករណីឆ្លងជម្ងឺ។
នាយកទីភ្នាក់ងារសុខភាពរដ្ឋលោក Jérôme Salomon បានប្រាប់សន្និសីទសារព័ត៌មានថា ចំនួនករណីឆ្លងបានកើនឡើងដល់ ៥២,១២៨ នាក់ កើនឡើង ១៧ ភាគរយក្នុងរយៈពេល ២៤ ម៉ោង។លោកបាននិយាយថាការកើនឡើងយ៉ាងខ្លាំងនេះប្រហែលជាដោយសារតែប្រទេសបារាំងកំពុងបង្កើនការធ្វើតេស្ត។ លោក Salomon បាននិយាយថាមនុស្ស ៥.៥៦៥ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលត្រូវការការយកចិត្តទុកដាក់ខ្លាំង ពោលគឺកើនឡើង ៩ ភាគរយ បើប្រៀបធៀបនឹងថ្ងៃចន្ទអត្រានៃការ កើនឡើងយឺតជាងបើប្រៀបធៀបនឹងថ្ងៃមុនៗ។
លោក Jérôme Salomon នាយកទីភ្នាក់ងារសុខភាពរដ្ឋ
ប្រទេសបារាំងបានបង្កើនចំនួនគ្រែនៅតាមមណ្ឌលថែទាំដែលចាំបាច់ខ្លាំងពី ៥០០០ ទៅប្រហែល ១០,០០០ គ្រែចាប់តាំងពីការចាប់ផ្តើមមានវិបត្តិហើយវាកំពុងកើនដល់ ១៤.៥០០ គ្រែ។ ប្រជាជនកំពុងស៊ូទ្រាំនឹងការចាក់សោរសម្រាប់សប្តាហ៍ទី ៣ របស់ពួកគេដើម្បីបន្ថយការរីករាលដាលនៃវីរុស ហើយថ្ងៃនេះគឺជាថ្ងៃទី ៣ ហើយដែលអត្រានៃការស្លាប់បានកើនឡើង។ចក្រភពអង់គ្លេសមានចំនួនអ្នកស្លាប់ដោយសារជម្ងឺ Covid-១៩ យឺតជាងប្រទេសអ៊ីតាលី អេស្ប៉ាញ និងបារាំង ប៉ុន្តែពួកគេនៅតែកើនឡើងទ្វេដងរៀងរាល់ ៣.៥ ថ្ងៃ។ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃនេះថា វាស្រដៀងគ្នានឹងគន្លងនៃប្រទេសអ៊ីតាលីដែលជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតក្នុងពិភពលោក។ តួលេខចុងក្រោយបានបង្ហាញថាករណីដែលបានបញ្ជាក់បានកើនឡើង ១៤% នៅចន្លោះថ្ងៃចន្ទ និងថ្ងៃអង្គារដែលជាថ្ងៃទី ៣ នៃការកើនឡើង ជុំវិញអត្រានោះគឺធ្លាក់ចុះពីប្រហែល ២២-២៤% កាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ៕