ប្រទេសថៃ​មានអ្នកឆ្លងវីរុស​កូរ៉ូណា​ថ្មីចំនួន ១២០ នាក់​ និងអ្នកស្លាប់​ ២ នាក់បន្ថែម​ទៀត

  • ពុធ ០១ មេសា, ២០២០ ១៣:៤៧
បាងកក៖ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃបាន​ឱ្យដឹងថា ប្រទេស​ថៃបានរកឃើញ​អ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១២០ នាក់​ និងអ្នកស្លាប់​ ២ នាក់បន្ថែម​ទៀត។ នេះបើ​យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃ​ពុធ ទី ០១ ខែ មេសា ឆ្នាំ២០២០។
ប៉ូលិសថៃពាក់ម៉ាស​ការពារ កំពុងឈរជើងនៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យសុខភាព ក្នុងទីក្រុងបាងកកប្រទេសថៃ​
លោក Taweesin Wisanuyothin ដែលជាអ្នកនាំពាក្យបាននិយាយថា៖
កោះភូកេត ប្រទេសថៃ កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០
​សូមបញ្ជាក់ផងដែរថា គិតព្រឹកថ្ងៃ​ពុធនេះ ប្រទេសថៃមានអ្នកឆ្លងវីរុសកូវីត-១៩ ​សរុប ១,៧៧១ នាក់ ហើយក្នុងនោះមានអ្នកជំងឺ ១២ នាក់បានស្លាប់បាត់បង់ជីវិត ​ ខណៈអ្នកជំងឺ ៣៤២ នាក់ផ្សេងទៀត​ បាន​ទទួលការព្យាបាលជាសះស្បើយ៕
ផ្លូវ Patongកោះភូកេត ប្រទេសថៃ កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០