សាំងធម្មតាចុះមកត្រឹមតម្លៃ ២,៣៥០រៀល​ ក្នុងមួយលីត្រ​ពីថ្ងៃ​០១ ដល់ ១៥ មេសា

  • ពុធ ០១ មេសា, ២០២០ ១៣:៤៣
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះ ក្រសួងពាណិជ្ជកម្មបានចេញសេក្ដីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈ​នៅតាមស្ថានីយទាំងអស់ទូទាំងប្រទេស។ក្នុងនោះដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ​នៅកម្ពុជា ​ ក្រសួងពាណិជ្ជកម្មអះអាងថា សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃ​លក់រាយ​ប្រេង​ឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុង១លីត្រ។ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ដ ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែមេសា ឆ្នាំ២០២០ នឹងចុះមកត្រឹម ២,៣៥០ រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង ២ ៤៥០រៀលសម្រាប់ប្រេងម៉ាស៊ូត។ខាងក្រោមនេះ ជាតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០៖
លិខិតពីក្រសួងពាណិជ្ជកម្ម
លិខិតពីក្រសួងពាណិជ្ជកម្ម