ចង់ដាច់ផ្ញារ ក្មេងដែលសម្ដែងជាកូនស្រី Kim Tae Hee នៅក្នុងរឿង តាមពិតជាក្មេងប្រុស!

កូរ៉េខាងត្បូង ៖ អ្នក​គាំទ្រ​ជា​ច្រើន​ បាន​បង្ហាញ​អារម្មណ៍​​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ​បន្ទាប់​ពី​រូប​ជា​ច្រើន​សន្លឹក ​របស់​ក្មេងដែលសម្ដែងជាតួកូនស្រី​​​ Kim Tae Hee នៅក្នុងរឿងភាគថ្មី ត្រូវបានគេបង្ហោះ នៅលើបណ្ដាញអ៊ីនធើណែត។តាមពិតជាក្មេងដ៏គួរឲ្យស្រលាញ់ម្នាក់នោះ គឺជាក្មេងប្រុសទេ គេមាន​ឈ្មោះ​ពិត​ថា​ Seo Woo Jin។អ្នក​គាំទ្រ​ជា​ច្រើន មានការងឿងឆ្លល់ថា តើ​ហេតុ​អ្វី​បាន​បាន​ជា​ផលិតករ ​ដែលផលិតរឿង​នេះ ​សម្រេច​ជ្រើស​រើសយកក្មេង​​ប្រុស​ ឲ្យ​មក​សម្តែង​ជា​តួក្មេង​ស្រី​ទៅ​វិញ​ ក្នុងពេល​ដែលក្នុង​វិស័យ​ភាពយន្ត​​របស់​កូរ៉េ​ ក៏សម្បូរ​ទៅដោយ ​ក្មេង​ស្រី​ស្អាត​ៗ​ និង​មាន​សមត្ថ​ភាព​ជា​ច្រើន​នោះ?ដើម្បី​ស្រាយ​​ចម្ងល់ ​របស់​ទស្សនិកជន​គ្រប់ៗ​គ្នា​ ផលិត​ករ​ក្នុង​រឿង​នេះ ​ក៏​បាន​ចេញមុខពន្យល់ថា មូល​ហេតុ​ដែល​ក្រុម​ការងារ សម្រេច​ចិត្ត​ជ្រើស​រើស​ Seo Woo Jin មក​ធ្វើ​ជាតួ​កូន​ស្រី​របស់ Kim Tae Hee ក្នុង​រឿង​ភាគ​ថ្មី​នេះ ក៏​ព្រោះ​តែ​ Seo Woo Jin មាន​មុខមាត់​ និង​លក្ខណៈសម្បត្តិ​ជា​ច្រើ​ន​ ស្រដៀង​គ្នាទៅ​នឹងតារាស្រី Kim Tae Hee ហេតុ​ដូចនេះហើយ​ បាន​ជា​ក្រុម​ការ​ងារ​សម្រេច​ធ្វើ​បែបនេះ។ ទោះបីជាយ៉ាងនេះក្ដី មហាជន​ក៏នៅតែបង្ហាញមតិ ​មិន​យល់ស្រប​ចំពោះ​ហេតុផល​មួយ​នេះ ដោយលើកឡើង​ថា ​ការ​ដែល​ធ្វើ​បែប​នេះ​ គឺ​អាច​នឹង​ធ្វើឲ្យមានផល​ប៉ះពាល់​ ដល់​អារម្មណ៍​របស់ Seo Woo Jin​ នៅ​ពេល​ដែល​រូ​បគេ​ធំឡើងបាន​៕ទស្សនារូបភាពខាងក្រោម ៖
Seo Woo Jin
Seo Woo Jin
Seo Woo Jin
Kim Tae Hee និងSeo Woo Jin
Seo Woo Jin
Seo Woo Jin
Seo Woo Jin
Seo Woo Jin
Seo Woo Jin
រឿង​ភាគ​ថ្មី​របស់Kim Tae Hee