ខ្សែប្រយុទ្ធលំដាប់ A របស់ Man City ម្នាក់នេះ បើកភ្លើងខៀវក្នុងការផ្លាស់ទៅ Liverpool

  • ពុធ ០១ មេសា, ២០២០ ១៤:៥១
អង់គ្លេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ Manchester City កីឡាករ Raheem Sterling ត្រូវបានគេរាយការណ៍មកថា មិនបដិសេធក្នុងការផ្លាស់ទៅត្រឡប់ទៅលេងឲ្យ Liverpool នោះទេ នៅថ្ងៃអនាគត។
កីឡាករ Raheem Sterling
កីឡាករជម្រើសជាតិអង់គ្លេសបានចាកចេញពីកីឡដ្ឋាន Anfield នៅពេលបញ្ចប់រដូវកាល ២០១៤-២០១៥ ហើយគេមកទល់នឹងបច្ចុប្បន្ន Sterling រកបាន៨៩គ្រាប់ ពីការបង្ហាញខ្លួន២៣០ប្រកួត ឲ្យក្លិបមានមូលដ្ឋានក្នុងទីក្រុង Manchester។
កីឡាករ Raheem Sterling
យ៉ាងណាមិញ បើតាមប្រភពជិតស្និទ្ធមួយរបស់ Sterling បាននិយាយប្រាប់ L’Equipe អំពីអនាគតរបស់កីឡាករវ័យ២៥ឆ្នាំខាងលើយ៉ាងដូច្នេះថា៖ គួរឲ្យដឹងដែរថា Sterling ឈ្នះពាន Premier League ២ដង និង FA Cup ១ដង កំឡុងពេលលេងនៅកីឡដ្ឋាន Etihad ខណៈកិច្ចសន្យារបស់គេជាមួយក្រុមលោក Pep មានសុពលភាពរហូតដល់ឆ្នាំ២០២៣៕
កីឡាករ Raheem Sterling