ខ្លាំងបាត់! ហេតុតែខ្លាចកូរ៉ូណា ស្ត្រីម្នាក់យកអីវ៉ាន់ ទិញពីក្រៅមកត្រាំសាប៊ូ ដើម្បីកម្ចាត់មេរោគ

បរទេស៖ សព្វថ្ងៃនេះប្រជាជនទាំងអស់នៅលើពិភពលោក កំពុងតែមានភាពភ័យខ្លាចនឹងវីរុសកូរ៉ូណា ដែលទើបនឹងមានវត្តមានថ្មីៗនេះ ដែលចេញមកពីទីក្រុង វ៉ូហានប្រទេសចិន។ ជាការពិតណាស់ជនរងគ្រោះ ដែលបានឆ្លងវីរុសនេះមានចំនួនច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលតួលេខសារព័ត៍មានល្បីៗជាច្រើន បានបង្ហាញពីអត្រាទាំងអ្នកឆ្លង និងអ្នកស្លាប់ដោយសារកូវីដ-១៩​ គឺមានជារៀងរាល់ថ្ងៃមិនដែលលោះមួយថ្ងៃសោះ ដោយប្រទេសនីមួយៗកំពុងតែ ប្រកាសអាសន្នអំពីវីរុសមួយនេះផងដែរ។ជាក់ស្តែងមានស្ត្រីម្នាក់ ដែលបានទិញគ្រឿងបរិភោគចម្រុះមុខពីខាងក្រៅរួចមក ក៏បានចាក់ចូលទៅក្នុងអាងងូតទឹក ព្រមទាំងចាក់សាប៊ូយ៉ាងច្រើន ចូលទៅក្នុងផងដែរ ដើម្បីធ្វើការលាងសម្អាតរបស់ទាំងនោះ មុនពេលយកទៅដាក់ក្នុងទូរទឹកកក ក្រោយពីគាត់មានមន្ទិលថារបស់ទាំងនេះអាចមានវីរុស ដែលនៅតោងជាប់ផងដែរ។ក្រោយពីមហាជន បានឃើញរូបថតទាំងនេះ រួចហើយពួកក៏បញ្ចេញមតិផ្សេងៗគ្នា ទៅតាមគំនិតរៀងៗខ្លួន ប៉ុន្តែមតិភាគច្រើនគឺនិយាយអំពីទំនួលខុសត្រូវ និងភាពប្រុងប្រយ័ត្នខ្ពស់ដែលនាងមានចំពោះខ្លួន ក៏ដូចជាក្រុមគ្រួសារទាំងមូលផងដែរ ទោះបីជាធ្វើបែបនេះវាធ្វើឲ្យមាន ភាពខ្ជះខ្ជាយពេលវេលា និងថវិកាខ្លះក៏ដោយ ប៉ុន្តែនេះជាសកម្មភាពមួយ ជួយការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសគឺធានាសុវត្ថិភាព១០០ភាគរយតែម្តង៕សូមចូលមើលរូបភាពខាងក្រោម៖
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង