Matic ជឿជាក់ថាខ្សែបម្រើឆ្នើមម្នាក់នេះ នឹងក្លាយជាវីរបុរសក្លិប Man UTD នាពេលអនាគត

  • ពុធ ០១ មេសា, ២០២០ ១៥:២៧
អង់គ្លេស៖ កីឡាករ Nemanja Matic ជឿជាក់ថា ខ្សែបម្រើវ័យក្មេង Scott McTominay មានសមត្ថភាពគ្រប់គ្រាន់ អាចក្លាយជាវីរបុរសរបស់ក្លិបបិសាចក្រហម Manchester United នៅពេលអនាគត។
ខ្សែបម្រើវ័យក្មេងScott McTominay
Matic បាននិយាយក្នុងកម្មវីធីទូរទស្សន៍ MUTV យ៉ាងដូច្នេះថា៖
កីឡាករ Nemanja Matic
ខ្សែបម្រើវ័យ៣២ឆ្នាំ បានបន្ថែមទៀតថា៖គួររម្លឹកផងដែរថា Mc Tominay កើតចេញពីការបណ្ដុះបណ្ដាលថ្នាលយុវជនរបស់ក្រុម Man UTD ហើយខ្សែបម្រើសញ្ជាតិស្កុនលែនរូបនេះ ត្រូវបានក្លិបដំឡើងឲ្យមកលេងក្នុងឈុតធំកាលពីឆ្នាំ ២០១៧ រជ្ជកាលលោក Jose Mourinho ដឹកនាំ។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្លិបដែលមូលដ្ឋាននៅទីក្រុង Manchester បាន៧៤ប្រកួត ក្នុងនោះគេរកបាន៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន១ដង៕