Messi ចុចឈ្មោះកីឡាករវ័យក្មេងដែលនឹងលេចធ្លោខ្លាំងចំនួន ១៥រូប តែអត់មានកីឡាករ Man UTD

  • ពុធ ០១ មេសា, ២០២០ ១៥:៤៧
បរទេស៖ កីឡាករខ្សែប្រយុទ្ធ Lionel Messi របស់ក្លិបអ្នកមានបុណ្យ Barcelona គឺជាកំពូលកីឡាករល្អម្នាក់ដែលបានចារឈ្មោះនៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពបាល់ទាត់។
កីឡាករLionel Messi
វីរបុរសរបស់ Barcelona រកបានគ្រាប់បាល់៦២៧គ្រាប់ ពីការបង្ហាញខ្លួន៧១៨ប្រកួតសម្រាប់ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់។ មិនត្រឹមតែប៉ុណ្ណោះ ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនគ្រងពានរង្វាន់ Ballon d’Or ដល់ទៅ៦លើក ដោយច្រើនជាងនរណាទាំងអស់។ ជាមួយគ្នានេះ កាលពីពេលថ្មីៗ ម្ចាស់អាវលេខ១០របស់ Barcelona បានប្រាប់ឈ្មោះកីឡាករវ័យ១៥រូប ដែលមានទម្រង់លេងល្អ និងអាចធ្លោនាពេលអនាគត។ កីឡាករទាំង១៥នោះរួមមាន៖ 
  1. Trent Alexander-Arnold (Liverpool)
  2. Christian Pulisic (Chelsea)
  3. Mason Mount (Chelsea)
  4. Phil Foden (Manchester City) 
  5. Jadon Sancho (Borussia Dortmund)
  6. Luka Jovic (Real Madrid)
  7. Kai Havertz (Bayer Leverkusen)
  8. Eder Militao (Real Madrid)
  9. Ousmane Dembele (Barcelona)
  10. Houssem Aouar (Lyon)
  11. Frenkie de Jong (Barcelona)
  12. Joao Felix (Atletico Madrid)
  13. Kylian Mbappe (Paris Saint-Germain)
  14. Joshua Kimmich (Bayern Munich)
  15. Benjamin Pavard (Bayern Munich)
កីឡាករវ័យក្មេងទាំង១៥រូប និង Lionel Messi