អាជ្ញាធរឥណ្ឌាលេងមួយក្បាច់នេះ មេរោគទាំងឡាញងាប់គ្មានសល់ (មានវីដេអូ)

ឥណ្ឌា៖ ប្រិយមិត្ដអ្នកអានប្រាកដជាជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ មានសារព័ត៌មួយចំនួនបានចុះផ្សាយពីពលរដ្ឋឥណ្ឌាជាច្រើន ត្រូវបានអាជ្ញាធរចាត់វិធានការណ៍ក្ដៅៗ ដើម្បីហាមឃាត់ពួកគេមិនឲ្យចេញក្រៅផ្ទះផ្ដេសផ្ដាស កំឡុងពេលវីរុសកូវីដ-១៩ កំពុងរាតត្បាត ដល់ថ្នាក់ប្រើរំពាត់ ឬ ដំបងដេញវាយក៏មាន។ ដោយឡែក កាលពីថ្ងៃចន្ទកន្លងទៅនេះ ជនចំណាកស្រុកជាច្រើននាក់ ត្រូវបានមន្ដ្រីសុខាភិបាលប្រើប្រាស់ទុយោបាញ់ថ្នាំសម្លាប់មេរោគដល់ពួកគេ មុនអនុញ្ញាតឲ្យចូលក្នុងសហគមន៍ ព្រោះខ្លាចចម្លងមេរោគដល់អ្នកស្រុក។ ​​​​
មន្ត្រីសុខាភិបាល បាញ់ថ្នាំសម្លាប់មេរោគដល់ពលករចំណាកស្រុក
ជាក់ស្ដែង បើយោងតាមឃ្លីបវីដេអូមួយ ដែលបង្ហោះនៅលើបណ្ដាញសង្គម Twitter បានបង្ហាញឲ្យឃើញថា ក្រុមកម្មករចំណាកស្រុកមួយក្រុមកំពុងអង្គុយនៅលើដងផ្លូវមួយ ក្នុងស្រុក Bareilly ភាគខាងជើងរដ្ឋ Uttar Pradesh ខណៈដែលមន្រ្តីសុខាភិបាលប្រហែលបីនាក់គ្របដណ្ដប់ដោយឈុតការពារ កំពុងកាន់ទុយោបាញ់ថ្នាំសម្លាប់មេរោដល់ក្រុមនោះ។
ពលករចំណាកស្រុក ពេលចាកចេញពីទីក្រុង មុនរដ្ឋាភិបាលឥណ្ឌាប្រកាសឲ្យដាក់ប្រទេសក្នុងភាពអាសន្នចំនួនបីសប្ដាហ៍
គួរឲ្យដឹងដែរថា ពលករមួយក្រុមនេះស្ថិតក្នុងចំណោមមនុស្សរាប់លាននាក់ផ្សេងទៀត ដែលទើបវិលត្រឡប់ចូលភូមិកំណើតរបស់ពួកគេវិញ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានប្រកាសឲ្យដាក់ប្រទេសក្នុងភាពអាសន្នចំនួនបីសប្ដាហ៍។សូមជម្រាបថា គិតមកទល់រសៀលថ្ងៃទី ខែ មេសា នេះ ប្រទេសឥណ្ឌាមានអ្នកផ្ទុកវីរុសកូវីដ-១៩ ចំនួន ១,៣៩៧ នាក់ ខណៈអ្នកស្លាប់មានចំនួន ៣៥ នាក់។ នេះបើយោងទៅតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO Newsសូមទស្សនាវីដេអូលម្អិតខាងក្រោម៖