ភ្ញាក់ព្រឺត! លោក​តា​វ័យ​៧៣​ឆ្នាំហើយ នៅលេង​ស្ទាយ៍ តាម​តារាល្បីៗ មើលមួយភ្លែតចង់ច្រឡំ

បរទេស៖ កាលពី​ពេល​ថ្មី​នេះ ​មានការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ ទៅ​លើ​លោក​តា​ម្នាក់​ ដែល​មាន​ឈ្មោះ​ថា​Alojz Abram ដែល​មានវ័យ​រហូត​ដល់​ទៅ​ ៧៣​ឆ្នាំ​ទៅ​ហើយ ​តែ​នៅ​អាច​លេងស្ទាយ៍សម្លៀក​បំពាក់​ តាម​​តារាប្រុស​ល្បីៗ​ ​បាន​យ៉ាងសាកសមថែម​ទៀត។ ក្នុងនោះដែរ គេឃើញ​ថា រាល់​ស្ទាយ៍សម្លៀក​បំពាក់​ ដែល​លោក​តា ​បាន​លេង​ទាំង​អស់​គឺ​ សុទ្ធ​សឹង​តែ​​ប្រភេទ​សម្លៀក​បំពាក់​បែប​ស្ទាវៗ​ មាន​ពណ៌ចម្រុះដិតៗ តាមស្ទីលរបស់​Justin Bieber, Kanye Waet,ASAP Rocky និង​តារាល្បីៗ ​ជា​ច្រើន​ផ្សេងទៀត​។ គួរ​បញ្ជាក់​ផងដែរថា ​លោក​តាចំណាស់រូបនេះ ក៏មាន​គណនី​Instagram ផ្ទាល់​ខ្លួន​ដែល​មាន ចំនួន​​អ្នក​follow រហូត​ដល់​ទៅ​ជា​ង​៨០០,០០០នាក់ ហើយភាគ​ច្រើន​គឺ ​លោកតា​Alojz Abram តែង​បង្ហោះ ពី​រូប​នៃ​ការ​លេង​ស្ទាយ៍ ​ដូចទៅ​នឹង​តារាហូលីវូដល្បីៗ ទទួល​បាន ​ការ​គាំទ្រយ៉ាង​ច្រើនពី​សំណាក់ ​អ្នក​និយម​លេង​បណ្តាញ​សង្គម ​ទាំងអស់​ផងដែរ៕
លោក​ Alojz Abram និងភរិយា
លោក​ Alojz Abram
លោក​ Alojz Abram
លោក​ Alojz Abram
លោក​ Alojz Abram
លោក​ Alojz Abram លេងស្ទាយ៍តាម​Justin Bieber
លោក​ Alojz Abram លេងស្ទាយ៍តាម​ASAP Rocky
លោក​ Alojz Abram លេងស្ទាយ៍តាម​Kanye West
លោក​ Alojz Abram លេងស្ទាយ៍តាម J Balvin