Ferdinand ជំរុញឲ្យ Man UTD ទិញខ្សែបម្រើកំពុងឡើងកូដនៅ La Liga ម្នាក់នេះ ប្រសិនបើ Pogba ចាកចេញពីក្លិប

  • ពុធ ០១ មេសា, ២០២០ ១៦:២៥
អង់គ្លេស៖ លោក ​Rio Ferdinand បានជំរុញឲ្យក្លិបបិសាចក្រហម Manchester United គួរគិតគូចុះកុងត្រាយកខ្សែបម្រើ Saul Niguez របស់ក្លិប Atletico Madrid ប្រសិនបើកីឡាករ Paul Pogba ចាកចេញពីក្លិប។
ខ្សែបម្រើSaul Niguez
កុងត្រារបស់ Pogba ជាមួយ Man UTD នឹងផុតកំណត់នៅបំណាច់រដូវកាលក្រោយ ខណៈបច្ចុប្បន្នខ្សែបម្រើសញ្ជាតិបារាំងកំពុងស្ថិតក្នុងរ៉ាដារបស់ក្លិបយក្សពីរនៅតំបន់អឺរ៉ុបរួមមាន ក្លិបសេះបង្កង់ Juventus និង​ Real Madrid ។
កីឡាករPaul Pogba
ជម្រើសជាតិបារាំងវ័យ២៧ឆ្នាំ ត្រូវបានកាសែត M.E.N រាយការណ៍មកថា មានបំណងចង់ចែកផ្លូវជាមួយ Man UTD នៅពេលទីផ្សារដោះដូរបើកទ្វារម្ដងទៀត។ យ៉ាងណាមិញឆ្លើយតបទៅនឹងព័ត៌មាននេះ លោក Ferdinand បានផ្ដល់យោបល់ឲ្យអតីតក្លិបរបស់លោក គួរតាមចែចូវយក ខ្សែបម្រើ Saul Niguez ដើម្បីត្រៀមជំនួស Pogba។ អតីតប្រធានក្រុម Man UTD រូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖
លោក ​Rio Ferdinand
គួរឲ្យដឹងដែថា ក្នុងរដូវកាលនេះ ខ្សែបម្រើ Saul Niguez បង្ហាញខ្លួនឲ្យក្រុមយក្សអេស្ប៉ាញ At. Madrid បាន៣៧ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបញ្ចូលទីបាន៤គ្រាប់៕