Baifern សម្ងំនៅផ្ទះអផ្សុកខ្លាំងពេក ដល់ថ្នាក់ធ្វើបែបនេះដើម្បីកែអផ្សុក (មានវីដេអូ)

ថៃ៖ តារាសម្ដែងថៃរូបស្រស់សោភាកំពុងពេញនិយម Baifern Phimchanok នៅខណៈពេលនេះ កំពុងសម្ងំស្នាក់នៅក្នុងផ្ទះមួយរយៈ ស្របពេលដែលថៃបានដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្ន ដើម្បី ទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ និងបានសំណូមឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងកុំចេញក្រៅបើគ្មានការចាំបាច់។ជាធម្មតា ការសម្ងំនៅផ្ទះបែបនេះប្រាកដជាធ្វើឲ្យយើងម្នាក់ៗធុញថប់ និងអផ្សុកខ្លាំងណាស់ហើយ។ មិនខុសគ្នាពី Baifern ដែលកំពុងទទួលអារម្មណ៍អផ្សុកជាខ្លាំងដូចគ្នា រហូតដល់ថ្នាក់តារាស្រីរូបនេះនិយាយដាក់អំពូលភ្លើងម្នាក់ឯង ហើយថតវីដេអូបង្ហោះលើ Story ក្នុង Instagram ព្រមជាមួយនឹងសំណេរខ្លីមួយថា ៖នៅផ្ទះមិនអផ្សុក ព្រោះបាននិយាយជាមួយឯង (សំដៅលើអំពូលភ្លើង) ហើយក៏ល្អណាស់ដែរ ព្រោះនិយាយម្នាក់ឯងរហូតតាំងពីតូចមក។ បើមើលទៅតាមវីដេអូ អំពូលភ្លើងនោះមិនមែនជាប្រភេទអំពូលធម្មតាឡើយ តែវាជាប្រភេទអំពូលទំនើប អាចផ្លាស់ប្ដូរទៅតាមការបញ្ជារបស់ម្ចាស់បានទៀតផង៕បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok