បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានអ្នកឆ្លង និងស្លាប់ កើនឡើងជិត១ម៉ឺននាក់

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ១០:៣២
បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានប្រជាពលរដ្ឋ ជាង៦៦០លាននាក់ ហើយរហូតមកដល់បច្ចុប្បន្ន ប្រជាជាតិនៃតំបន់មួយនេះ មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់៩៥៤៩នាក់ ក្នុងនោះមានអ្នកស្លាប់​កើន​ឡើង២៨៤នាក់ និងជាសះស្បើយចំនួន១៤៥១នាក់។ ​នេះបើយោងតាមប្រភពព័ត៌មានពីវើលដូម៉ែទ័រ ចេញផ្សាយ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។ក្នុងចំណោមប្រទេសទាំង១០នោះ គឺម៉ាឡេស៊ី មានអ្នកឆ្លងច្រើនជាងគេ នៅតំបន់អាស៊ាន ដោយមានអ្នកឆ្លងកើនឡើងដល់​ ២៧៦៦នាក់ ក្នុងនោះស្លាប់៤៣នាក់ និងជាសះស្បើយ ៥៣៧នាក់។ ហ្វីលីពីន មានអ្នកឆ្លង ២០៨៤នាក់ ក្នុងនោះស្លាប់ ៨៨នាក់ និងជាសះស្បើយ៤៨នាក់។
ប្រទេសថៃ មានអ្នកឆ្លងកើនឡើង ១៧៧១នាក់ ក្នុងនោះមានអ្នកស្លាប់កើនឡើង១២នាក់ និងជាសះស្បើយ ៤១៦នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកើនឡើង ១៥២៨ ក្នុងនោះស្លាប់ ១៣៦នាក់ និងជាសះស្បើយ​ចំនួន ៨១នាក់។ សិង្ហបុរី មានអ្នកឆ្លងកើនឡើង ៩២៦នាក់ ក្នុងនោះស្លាប់៣នាក់ និងជាសះស្បើយ២៤០នាក់។ជាមួយគ្នានេះដែរ ប្រទេសវៀតណាម មានអ្នកឆ្លងកើនឡើង ២១២នាក់ ក្នុងនោះជាសះស្បើយ ៥៨ នាក់។ ប៊្រុយណេ មានអ្នកឆ្លង១២៩នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ៤៥នាក់។ កម្ពុជា មានអ្នកឆ្លង១០៩នាក់ និងជាសះស្បើយ២៥នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង១៥នាក់។ ឡាវមានអ្នកឆ្លង៩ នាក់។ បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាននេះ មានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ច្រើនជាងគេ គឺប្រទេសឥណ្ឌូនេស៊ី ដោយមានអ្នកស្លាប់ ចំនួន១៣៦នាក់៕