ចក្រភពអង់គ្លេស កំពុងចេញយុទ្ធនាការធ្វើតេស្តលើប្រជាជន

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ១៣:០៨
ចក្រភពអង់គ្លេស៖ ចក្រភពអង់គ្លេស កំពុងប្រើយុទ្ធនាការរបស់ខ្លួនដើម្បីធ្វើតេស្តទៅលើសុខភាពប្រជាជន ដែលត្រូវបានគេមើលឃើញថា ជាផ្នែកមួយក្នុងការជួយដោះស្រាយលើបញ្ហាឆ្លងនៃជំងឺកូរ៉ូណា។ក្នុងនោះដែរ រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា មានប្រជាជនជាង ៨០០០ នាក់ត្រូវបានគេធ្វើតេស្តរកមើលមេរោគឆ្លងកាលពីដើមខែកុម្ភៈ និងរហូតមកដល់ចុងខែកុម្ភៈមានចំនួនប្រជាជន ១៤៣,១៨៦ នាក់ដែលបានធ្វើតេស្ត។ លើសពីនេះទៀត គេសង្ឃឹមថាការធ្វើតេស្តនឹងមានកើនឡើងចំនួន ២៥,០០០ នាក់នៅចុងខែមេសា។ប៉ុន្តែការធ្វើតេស្តឥឡូវនេះកំពុងត្រូវបានផ្តោតសំខាន់ទៅលើបុគ្គលិក NHS ជាមុនសិនដើម្បីពិនិត្យមើលថា តើពួកគេកំពុងឆ្លងមេរោគនេះដែរឬទេ? មួយវិញទៀតវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាសំខាន់ៗ កំពុងត្រូវបានគេធ្វើតេស្តដំបូង បន្ទាប់មកបុគ្គលិកនៅផ្នែកសង្គ្រោះបន្ទាន់ ព្រោះពួកគេទាំងនោះ ជាអ្នកដែលនៅជិតស្និទ្ធជាមួយអ្នកដែលមានផ្ទុកជំងឺវីរុសកូរ៉ូណា៕
ក្នុងនោះដែរ រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា មានប្រជាជនជាង ៨០០០ នាក់ត្រូវបានគេធ្វើតេស្តរកមើលមេរោគឆ្លងកាលពីដើមខែកុម្ភៈ និងរហូតមកដល់ចុងខែកុម្ភៈមានចំនួនប្រជាជន ១៤៣,១៨៦ នាក់ដែលបានធ្វើតេស្ត។ លើសពីនេះទៀត គេសង្ឃឹមថាការធ្វើតេស្តនឹងមានកើនឡើងចំនួន ២៥,០០០ នាក់នៅចុងខែមេសា។ ប៉ុន្តែការធ្វើតេស្តឥឡូវនេះកំពុងត្រូវបានផ្តោតសំខាន់ទៅលើបុគ្គលិក NHS ជាមុនសិនដើម្បីពិនិត្យមើលថា តើពួកគេកំពុងឆ្លងមេរោគនេះដែរឬទេ? មួយវិញទៀតវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាសំខាន់ៗ កំពុងត្រូវបានគេធ្វើតេស្តដំបូងបន្ទាប់មកបុគ្គលិកនៅផ្នែកសង្គ្រោះបន្ទាន់ ព្រោះពួកគេទាំងនោះ ជាអ្នកដែលនៅជិតស្និទ្ធជាមួយអ្នកដែលមានផ្ទុកជំងឺវីរុសកូរ៉ូណា៕