ចំនួនអ្នកឆ្លងវីរុសកូវីត-១៩ នៅសហរដ្ឋអាមេរិក​ កើនឡើងលើសពី ២០ ម៉ីន​នាក់​

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ០៩:២១
វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យចងក្រងដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធនៅសាកលវិទ្យាល័យ ចន ហប គីនស៍ (Johns Hopkins University) បានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូវីត-១៩ នៅសហរដ្ឋអាមេរិក​ក្នុងថ្ងៃព្រហស្បតិ៍ ទី ២ ខែ មេសា បានកើនឡើងលើសពី ២០ ម៉ីន​នាក់។
ប្រជាជនតម្រង់ជួរនៅខាងក្រៅមន្ទីរពេទ្យ Elmhurst ក្នុងទីក្រុងញូវយ៉ក ដើម្បីធ្វើតេស្តរកមេរោគឆ្លង
ប្រភពដដែលបានឱ្យដឹងទៀតថា ជំងឺដ៏កាចសាហាវនេះបានឆក់យកជីវិតមនុស្សចំនួន ៥,១០៩ នៅសហរដ្ឋអាមេរិក ហើយធ្វើឱ្យប្រទេសមួយនេះ ឡើងឈរលើកំពូលតារាង ដែលមានចំនួនអ្នកឆ្លងជំងឺរហូតដល់ទៅ ២១៥,០៧១ នាក់ ច្រើនជាងគេនៅលើពិភពលោក​។
សាកសពអ្នកដែលបានស្លាប់ដោយសារវីរុសកូវីត-១៩
អភិបាលក្រុងញូវយ៉កលោក អេនឌ្រូ គួម៉ូ (Andrew Cuomo) បាននិយាយថា៖
ក្រុមបុគ្គលិកសុខាភិបាលអាមេរិក
យោងតាមតួលេខចេញដោយសេតវិមាន​បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីត-១៩ នៅសហរដ្ឋអាមេរិកអាចនឹងបន្តកើនឡើងរហូតដល់ទៅ ២៤០,០០០ នាក់ បើទោះបីមានការចាត់វិធានការយ៉ាងណាក៏ដោយ៕
Tony Fauci ថ្លែងទៅកាន់ប្រធានាធិបតី Trump ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងវិទ្យាស្ថានជាតិ