ធ្លាប់តែឃើញក្នុងរឿង «លោកម្ចាស់ប៉ាវមុខខ្មៅ» តាមពិតមុខមាត់ពិតបែបនេះសោះ

ចិន៖ សម្រាប់​អ្នក​ដែល​និយម​ ចូល​ចិត្ត​តាម​ដាន​​រឿង​ភាគ​ចិន ​ប្រាកដ​ជា​បាន​ស្គាល់​ច្បាស់ ​​រឿង«​តុលាការមុខ​ដែក​ប៉ាវ ជិន​ធាន»​ ជាក់​ជា​មិន​ខាន​នោះទេ។ គេសម្គាល់​ឃើញ​ថា​ នៅ​ក្នុង​រឿង​ លោក​ម្ចាស់​ប៉ាវ ត្រូវ​បាន​តុប​តែង ឲ្យ​ពាក់​ពុកមាត់ ​និង​លាប​មុខ​ខ្មៅ ដែលជា​ហេតុ​ធ្វើ​ឲ្យ ​មិនសូវ​មាន​​អ្នកណា​បាន​ស្គាល់​ ពី​មុខ​មាត់​ពិត​ប្រាកដ​ នៅ​ខាងក្រៅ ​របស់លោក យ៉ាង​ណា​នោះ​ទេ។ ជាការពិត ​តួអង្គលោក​ម្ចាស់​បា៉វ នៅ​ក្នុង​រឿង​ប៉ាវ ជិន​ធាន ​នេះមាន​ឈ្មោះ​ពិត​ប្រាកដ​ថា Jin Chao Chun  ​លោក​គឺ​ជា​តារាសម្តែង សញ្ជាតិ​​តៃវ៉ាន់ មាន​ភរិយា​ មាន​ឈ្មោះថា​ Chi Chen ហើយអ្នក​ទាំង​ពីរ​ មិន​មាន​កូន​ជាមួយគ្នានោះ​ទេ។ ​ថ្វី​ត្បិត​តែ​បែប​នេះ​មែន​តែ ​ជីវិត​អាពាហ៍ពិពាហ៍រវាង​លោក ​និង​ភរិយា​ ក៏​នៅ​តែ​ផ្អែមល្ហែម​ដដែល​។ ​តារាប្រុសរូបនេះ ធ្លាប់​​បាន​ឈ្នះ​ពាន​រង្វាន់​Golden Bell បន្ទាប់​​បាន​បង្ហាញ​ខ្លួន​ជា ​តួអង្គលោកម្ចាស់​ប៉ាវ ក្នុង​រឿង​ប៉ាវ ជិន​ធាន កាលពី​ឆ្នាំ១៩៩៣ ​ដែល​ត្រូវ​បាន​ទទួល​នៅ ​ការ​គាំទ្រ​ល្បី​ពាសពេញ​អាស៊ី ចំពោះ​រឿង​ភាគ​ល្អ ដែល​បង្កប់​នៅ​​តម្លៃ​អប់​រំខ្ពស់ ​បង្ហាញ​ពី​ទឹក​ចិត្ត​មន្ត្រី​សោះ​ត្រង់ បង្ហាញ​ពី​ការលុប​បំបាត់ ​​អំពើ​ពុករលួយ និង​អំពើ​អាក្រក់ផ្សេងៗ។ គួរ​បញ្ជាក់​ផងដែរថា តារាសម្តែង​ប្រុស​វ័យ ៦៨​ឆ្នាំ​រូប​នេះ បាន​ប្រឡូល​ចូល ក្នុង​វិស័យ​សិល្បៈ តាំង​តែពី ​អាយុ​១៨​ឆ្នាំ ដែល​កាលពី​ដំបូង ​លោក​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា ​តួ​រាយ​រង​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ដោយ​សារ ​តែ​សមត្ថភាព​និង ឱកាស​មក​ដល់​លោក​ ក៏​បាន​ព្យាយាម​ដាក់​ពាក្យ ទៅកាន់​​ស្ទូឌីយូ​ភាព​យន្ត​មួយ ហើយ​ពេល​នោះក៏​ ​ជា​ពេល​ដែល តារាសម្តែង​ប្រុស​រូប​នេះ ​បានក្លាយ​ជា​តារាល្បី។ ពោល​គឺពេល​នោះ ​លោក​ត្រូវ​បានជាប់​ និង​​បង្ហាញ​ខ្លួនជា​តួ ​លោក​ម្ចាស់​បាវ។ ភ្លាមៗ​ក្នុង​ពេល​ដែល​សម្តែង​នោះ ​លោក​ក៏បាន​ធ្វើ​ឲ្យ ​អ្នក​ដឹកនាំ​រឿង​មាន​ការ​ភ្ញាក់​ផ្អើល ​ដោយ​សារ​តែមុខ​មាត់ ​ដ៏សាក​សម​ និងសមត្ថភាពក្នុង​ការ​សម្តែង​ បាន​យ៉ាង​ល្អ​ផងដែរ៕
Jin Chao Chun សម្តែង​ជា​តួលោកម្ចាស់​ប៉ាវ
Jin Chao Chun សម្តែង​ជា​តួលោកម្ចាស់​ប៉ាវ
Jin Chao Chun សម្តែង​ជា​តួលោកម្ចាស់​ប៉ាវ
Jin Chao Chun សម្តែង​ជា​តួលោកម្ចាស់​ប៉ាវ
Jin Chao Chun សម្តែង​ជា​តួលោកម្ចាស់​ប៉ាវ
Jin Chao Chun
Jin Chao Chun និង​ភរិយា
Jin Chao Chun និង​ភរិយា
Jin Chao Chun និង​ភរិយា
Jin Chao Chun និង​ភរិយា
តួអង្គក្នុង​រឿង​លោកម្ចាស់​បាវ
តួអង្គក្នុង​រឿង​ លោកម្ចាស់​ប៉ាវ