សពមេដឹកនាំប្រពៃណីនៅអាហ្វ្រិកខាងត្បូង ត្រូវបានបញ្ចុះទាំងនៅក្នុងរថយន្ដដែលគាត់ស្រលាញ់ផ្ទាល់តែម្ដង

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ០៩:២១
អាហ្វ្រិកខាងត្បូង៖ សពមេដឹកនាំប្រពៃណីនៅអាហ្វ្រិកខាងត្បូងលោក Tshekede Pitso វ័យ៧២ ត្រូវបានបញ្ចុះទាំងនៅក្នុងរថយន្ដប្រភេទ Mercedes Benz ស៊េរីឆ្នាំ១៩៩០ នៅភូមិ Jozana ក្នុងទីប្រជុំជន Sterkspruit។នៅក្នុងពិធីបញ្ចុះសព លោក Pitso ត្រូវបានក្រុមគ្រួសារពាក់អាវសាច់ក្រណាត់ពណ៌សឲ្យ ហើយដាក់អង្គុយនៅក្នុងរថយន្ដ ដោយដៃទាំងសងខាងកាន់ចង្កូត និងដាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាព ដែលមើលទៅហាក់បីដូចជាមនុស្សនៅមានជីវិតអីចឹង។ ចំណែករណ្ដៅផ្នូរវិញត្រូវបានជីកជម្រៅចំនួនប្រមាណ២.៤ម៉ែត្រ ហើយមានទីតាំងនៅក្បែរផ្ទះរបស់គាត់តែម្ដង។កូនស្រីរបស់លោក Pitso បាននិយាយថា៖បើយោងតាមសម្ដីរបស់គ្រួសារបានឲ្យដឹងបន្ថែមទៀតថា លោក Pitso បានដួលស្លាប់ ដោយសារតែសុខភាពទ្រុឌទ្រោមខ្លាំងពេក។យ៉ាងណាមិញ ជុំវិញនៃពិធីបញ្ចុះសពជាមួយរថយន្ដខាងលើនេះ គឺទទួលបានការអនុញ្ញាតជាផ្លូវការពីអាជ្ញាធរពាក់ព័ន្ធទាំងអស់ផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
សពលោក Pitso កំពុងនៅក្នុងរថយន្ដ
សពលោក Pitso កំពុងនៅក្នុងរថយន្ដ
ទិដ្ឋភាពក្នុងពិធីបញ្ចុះសព
ទិដ្ឋភាពក្នុងពិធីបញ្ចុះសព
ទិដ្ឋភាពក្នុងពិធីបញ្ចុះសព
ទិដ្ឋភាពក្នុងពិធីបញ្ចុះសព