ប្រទះឃើញតារាប្រុសរូបសង្ហា ដេកសន្លប់ក្នុងបន្ទប់ទឹក ប៉ូលីសសង្ស័យថា ពាក់ព័ន្ធនឹងគ្រឿងញៀន?

កូរ៉េខាងត្បូង៖ កាលពីល្ងាចថ្ងៃទី ៣១ ខែមីនា កន្លងទៅថ្មីៗនេះ គេប្រទះឃើញតារាប្រុសរូបសង្ហា Wheesung សន្លប់បាត់ស្មារតី នៅក្នុងបន្ទប់ទឹក ក្នុងផ្ទះរបស់លោក ដោយមានសឺរ៉ាំង និងដបទឹកមួយ​ នៅក្បែរខ្លួនរបស់លោកផងដែរ។ជាមួយគ្នានេះដែរ សារព័ត៌មានកូរ៉េទទួលបានរបាយការថា ដកប្លាស្ទិចដែលនៅក្បែរខ្លួនរបស់ Wheesung មានផ្ទុកសារធាតុរាវនៅក្នុងនោះ ដែលប៉ូលីសសង្ស័យថា ជាសារធាតុដែលត្រូវហាមឃាត់ មិនឲ្យប្រើប្រាស់។ យ៉ាងណាមិញ តារាចម្រៀងវ័យ ៣៨ឆ្នាំរូបនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ចំពោះការប្រើប្រាស់សារធាតុហាមឃាត់ខុសច្បាប់។ ប៉ុន្តែនៅពេលដែលប៉ូលីស ធ្វើតេស្តទឹកនោមរបស់លោក លទ្ធផលបានបែរជាចេញមកអវិជ្ជមាន បញ្ជាក់ថា លោកមិនបានប្រើប្រាស់គ្រឿងញៀនអ្វីឡើយ។ក្រោយពីទទួលបានលទ្ធផលអវិជ្ជមាន ប៉ូលីសក៏សម្រេចចិត្ត បញ្ជូនតារាប្រុសរូបនេះ ត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ប៉ូលីសបានប្រកាសថា នឹងបន្តការស៊ើបអង្កេតលើករណីនេះដដែល៕ទស្សនារូបភាពខាងក្រោម ៖
Wheesung
Wheesung
Wheesung
Wheesung
Wheesung