ដកខ្លួនមួយហើយ! ក្លិបយក្ស១នៅ Premier League បានបោះបង់គំនិត ប្រជែងយក Sancho

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ០៩:៣៦
អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានបើកដៃឲ្យក្លិបបិសាចក្រហម Manchester United និង Chelsea ចូលចែចូវយកខ្សែបម្រើស្លាប Jadon Sancho របស់ក្រុម Borussia Dortmund។
កីឡាករ Jadon Sancho
Sancho ជាគោលដៅរបស់ក្លិបធំៗជាច្រើន នៅ​ Premier League បន្ទាប់ពីបង្ហាញទម្រង់លេងលេចធ្លោក្នុងក្របខណ្ឌ​ Bundesliga ហើយសម្រាប់រដូវក្ដៅខាងមុខ អ្នកគាំទ្រនឹងឃើញសង្រ្គាមដេញថ្លៃរវាងក្លិបធំៗទាំងនោះ ក្នុងការចុះហត្ថលេខាយករូបគេ។យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត The Mirror ក្លិប Liverpool នឹងមិនរារាំង​ Man UTD និង​ Chelsea ក្នុងការតាមប្រមាញ់យក Sancho នោះទេ ដោយពួកគេបានបោះបង់គំនិតក្នុងការទិញយកខ្សែបម្រើវ័យ២០ឆ្នាំហើយ។ ប្រភពដដែលបានបន្ថែមថា Liverpool នឹងតាមទិញយកខ្សែបម្រើស្លាបមកចូលក្រុមបន្ថែម លុះត្រាណាតែខ្សែប្រយុទ្ធទាំង៣របស់ពួកគេ (Mane, Firmino, Salah) ណាមួយចាកចេញ។
ខ្សែប្រយុទ្ធទាំង៣ របស់ Liverpool
កាសែត The Mirror បានបន្តឲ្យដឹងទៀតថា ក្រុមបិសាចក្រហម បានទាក់ទងជាមួយនឹងតំណាងរបស់ Sancho ជាយូរណាស់មកហើយ ប៉ុន្តែមិនទាន់បានដាក់សំណើជាផ្លូវការណារមួយទៅកាន់ Dortmund នៅឡើយ។ ចំណែកឯ Chelsea វិញ ពិតជាមានចំណាប់អារម្មណ៍ទៅលើជម្រើសជាតិអង់គ្លេសរូបនេះ ប៉ុន្តែពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនចំណាយលុយក្បែរ១០០លានផោន ដើម្បីយក Sancho នោះទេ។ដោយឡែកសម្រាប់ ខាង Dortmund កាលពីពេលថ្មីៗបានអះអាងថា ពួកគេនឹងមិនរាំងផ្លូវ Sancho ក្នុងការចាកចេញនៅរដូវក្ដៅឡើយ ប៉ុន្តែបានធ្វើការដាស់តឿនទៅកាន់ក្លិបដែលចង់បានម្ចាស់អាវលេខ៧រូបនេះ ថានឹងមិនអាចចុះកុងត្រាយករូបគេក្នុងតម្លៃទាបនោះទេ។នាយកប្រតិបត្តិរបស់ក្លិប Dortmund លោក Hans-Joachim Watzke បាននិយាយប្រាប់កាសែត Bild យ៉ាងដូច្នេះថា៖
លោក Hans-Joachim Watzke