គួរឲ្យក្នាញ់ណាស់! កូនប្រុស ផាន់ ផាត់ណា កាន់តែធំ ប្រែមុខមាត់សង្ហា តាំងតែនៅតូចប៉ុណ្ណឹង

ភ្នំពេញ៖ ជាការពិតណាស់ តារាសម្ដែង អ្នកនាង ផាន់ ផាត់ណា ជាតារាស្រីដែលមានប្រជាប្រិយភាព ដោយក្នុងនោះដែរ ប្រិយមិត្តច្បាស់ជាបានដឹងហើយថា នាងមានកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់។ ក្រោយសម្រាលកូនប្រុសរួច ផាន់ ផាត់ណា ក៏បានវិលចូលមកកាន់សិល្បៈវិញដូចពេលមុនផងដែរ មិនត្រឹមតែប៉ុណ្ណោះតារាស្រីរូបនេះ តែងតែបង្ហាញពីរូបភាពស្អាតរបស់កូនប្រុស នៅលើបណ្ដាញសង្គមជានិច្ច ធ្វើឲ្យហ្វេនជាច្រើនក្នាញ់គ្រប់គ្នា។ ថ្មីៗនេះនាងបានបង្ហោះរូបភាព កូនប្រុសនាងជាច្រើនសន្លឹក បើមើលតាមរូបភាពទាំងនោះ ឃើញថាកូនប្រុសនាងកាន់តែធំធាត់ជាងមុន ជាពិសេសអ្វីដែលយើងចាប់អារម្មណ៍នោះគឺមុខមាត់កូនប្រុសនាង ពិតជាគួរឲ្យស្រលាញ់ និង ស្រស់សង្ហាមិនចាញ់ម្ដាយឡើយ។ស្របពេលឃើញ ផាន់ ផាត់ណា បង្ហោះរូបភាពកូនប្រុសរួច មានហ្វេនៗជាច្រើន បានសរសើរពីរូបសម្បត្តិកូននាងមិនដាច់ពីមាត់ ថាពិតជាមាត់មុខមាត់គួឲ្យក្នាញ់ ហើយសង្ហាតាំងតែពីក្មេងតែម្ដង៕សូមទស្សនារូបភាពខាងក្រោម៖ 
ផាន់ ផាត់ណា និង កូនប្រុស
ផាន់ ផាត់ណា និង កូនប្រុស
កូនប្រុស ផាន់ ផាត់ណា
កូនប្រុស ផាន់ ផាត់ណា
កូនប្រុស ផាន់ ផាត់ណា
កូនប្រុស ផាន់ ផាត់ណា
កូនប្រុស ផាន់ ផាត់ណា
កូនប្រុស ផាន់ ផាត់ណា
កូនប្រុស ផាន់ ផាត់ណា