សាច់ឈាមបែបកូនអភិជនអីចឹង! ទោះមិនចូលធ្វើតារា ក៏កញ្ញាៗទាំងនេះលេចធ្លោជាងគេដែរ

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ទម្រាំបានបង្ហាញខ្លួនជាតារា ពួកគេត្រូវមានទាំងទេពកោសល្យ និងសម្រស់ស្រស់ស្អាត ដែលជាភាពទាក់ទាញ ធ្វើឲ្យពួកគេទទួលបានការចាប់អារម្មណ៍ពីសំណាក់ហ្វេនៗ។ អ្វីដែលកាន់តែពិសេសទៀតនោះគឺ មុនក្លាយជាតារា ពួកគេត្រូវបានផលិតកម្មជ្រើសរើស ដោយមើលទៅលើអត្តចរិតពីធម្មជាតិរបស់ពួកគេផងដែរ ដូច្នេះហើយទើបបានជា តារាល្បីៗភាគច្រើន ពួកគេជាមនុស្សដែលមានទាំងសម្រស់ស្រស់ស្អាត មានទេពកោសល្យ ហើយក៏មានអត្តចរិតសមសួន បែបហាយសូផងដែរ។រហូតមកដល់ពេលបច្ចុប្បន្ន មានតារាស្រីៗជាច្រើន ក្នុងវិស័យ ​Kpop ត្រូវបានគេដាក់ងារជា ស្រីស្អាតថ្លៃថ្នូរបែបកូនអភិជន ដោយសារតែពួកនាងមានអត្តចរិតល្អ ការតុបតែងខ្លួនក៏មើលទៅលេចធ្លោ ទោះបីស្លៀកឈុតសាមញ្ញៗ៕ចង់ដឹងថា តើពួកគេជាតារាស្រីមកពីក្រុមចម្រៀងណាខ្លះ? តោះមកទស្សនារូបភាពខាងក្រោម ៖​
Jennie សមាជិក BLACKPINK
Seohyun សមាជិក SNSD
Mina សមាជិក Twice
Lia សមាជិក ITZY
Krystal សមាជិក F(X)