Van Dijk សារភាពថាខ្សែប្រយុទ្ធ ២រូបនេះពិបាកបិទណាស់ តែអត់មាន Ronaldo

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ០៩:៥៨
អង់គ្លេស៖ ខ្សែការពារ Virgil van Dijk របស់ Liverpool គឺជារនាំងការពារមួយរូបដែលមានសមត្ថភាពខ្ពស់ និងជាខ្សែការពារដ៏ឆ្នើមបំផុតមួយនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ខ្សែការពារជម្រើសជាតិហូឡង់បានឲ្យដឹងថាការលេងជាមួយ Lionel Messi និង Sergio Aguero គឺជាប្រកួតប្រជែងដ៏ធំរបស់គេ។
កីឡាករVirgil van Dijk
ស្របពេលដែលក្របខណ្ឌ Premier League និងបណ្ដាលីគផ្សេងៗដទៃទៀតត្រូវបានផ្អាកដោយសារការរាតត្បាតនៃវីរុស Covid-19 ម្ចាស់អាវលេខ៤របស់ Liverpool កីឡាករខ្សែការពារបានផ្ដល់ឱកាសដល់អ្នកគាំទ្រចោទសួរគេនៅលើបណ្ដាញសង្គម Twitter។ ឆ្លើយសំណួរថា តើនរណាដែលគេគិតថាជាគូប្រជែងដ៏ស្វិតស្វាញបំផុតនៅក្នុងអាជីព Van Dijk បានឲ្យដឹងថា៖
កីឡាករ Virgil van Dijk និង Lionel Messi
បន្ទាប់មកសំណួរមួយទៀតដែលសួរថា តើនរណាដែលគេកត់សម្គាល់ថាពិបាកបំផុតសម្រាប់គេ ស្រាប់តែបេក្ខភាពប្រជែងពានរង្វាន់ Ballon d’Or 2019 ៣រូបចុងក្រោយ បានឆ្លើយយ៉ាងខ្លីថា៖
កីឡាករ Virgil van Dijk និងSergio Aguero
គួរឲ្យដឹងដែរថា Van Dijk បានផ្លាស់ពី Southampton មកចូលរួមជាមួយក្រុមលោក Jurgen Klopp កាលពីខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃ ៨៥លានអឺរ៉ូ ដែលជាតម្លៃថ្លៃបំផុតសម្រាប់ខ្សែការពារនៅកំឡុងពេលនោះ៕