សម្តេចនាយករដ្ឋមន្ត្រី បរិច្ចាគប្រាក់បៀវត្ស​ចំនួន​០៧​ខែ​ ដើម្បី​ប្រយុទ្ធ​​នឹង​កូវីដ​១៩

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ១០:០៥
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការបរិច្ចាគ​ប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។នេះបើតាមលិខិតរបស់សម្តេចផ្ញើជូន ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយបញ្ជាក់ថា ប្រាក់ខែរបស់សម្តេចដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕
លិខិតប្រកាសពីសម្តេចហ៊ុន សែន