ចាប់ដៃគូគ្នាដឹងតែកក្រើកហើយ! Rashford បើកភ្លើងខៀវឲ្យ Man UTD តាមទិញកីឡាករកំពុងឡើងជើងម្នាក់នេះ

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ១០:៥១
អង់គ្លេស៖ ខ្សែប្រយុទ្ធ Marcus Rashford បានប្រាប់ក្រុមរបស់គេ Manchester United ឲ្យនាំយកមិត្តរួមក្រុមជម្រើសជាតិ កីឡាករ Jadon Sancho មកលេងនៅកីឡដ្ឋាន Old Trafford នៅកំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។
កីឡាករ Marcus Rashford និង Jadon Sancho
ក្រុមរបស់លោក Ole Gunnar Solskjaer កំពុងតែជាបេក្ខភាពឈានមុខគេក្នុងការទិញ Sancho ខណៈកីឡាករវ័យ២០ឆ្នាំរូបនេះមានភាគរយខ្ពស់ក្នុងការចាកចេញពីក្លិបអាល្លឺម៉ង់ Borussia Dortmund នៅរដូវកាលក្រោយ។ Rashford បានសរសើរ Sancho ថាគឺជាកីឡាករដ៏ល្អម្នាក់។ ថ្លែងប្រាប់ Bleacher Report កំឡុងពេលផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម Instagram ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Rashford បានឲ្យដឹងយ៉ាងដូច្នេះថា៖
កីឡាករ Marcus Rashford
ក្រៅពីបិសាចក្រហម Manchester United ក្លិបនៅអង់គ្លេសមួយទៀតគឺ Chelsea ក៏ចាប់អារម្មណ៍មកលើ Sancho ផងដែរ ខណៈ Liverpool ទើបតែត្រូវបានរាយការណ៍មកថាបានបោះបង់ការចង់បានមកលើអតីតយុវជនថ្នាលរបស់ Man City រូបនេះ។គួរឲ្យដឹងផងដែរថា កិច្ចសន្យារវាង Jadon Sancho និងក្លិប Borussia Dortmund មានសុពលភាពដល់រដូវក្ដៅឆ្នាំ២០២២ ខណៈតម្លៃនៃការទិញផ្ដាច់កុងត្រារបស់គេមិនក្រោម១០០លានផោននោះទេ៕
កីឡាករ Jadon Sancho