អីយ៉ាស! Chelsea ត្រៀមកញ្ចប់ទឹកប្រាក់៧០លាន តាមទិញគោលដៅរបស់ Man UTD ម្នាក់

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ១១:០៤
អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់កាសែត Express ក្លិបតោខៀវ Chelsea ជាបេក្ខភាពមួយ ក្នុងចំណោមក្លិបធំៗផ្សេងទៀតនៅតំបន់អឺរ៉ុប ដែលចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធក្រុម Lille កីឡាករ Victor ​Osimhen។ប្រភពខាងលើបានបន្ថែមទៀតថា ក្លិបយក្សនៅ Premier League ចំនួន៤រួមមាន Arsenal, Manchester United, Manchester City, និង Tottenham Hotspur រួមជាមួយក្លិបយក្ស២ទៀតតំបន់អឺរ៉ុប ដូចជា Real Madrid និង AC Milan សុទ្ធតែដាក់គោលដៅទៅលើខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា។
កីឡាករVictor ​Osimhen
យ៉ាងណាមិញ តាមរយៈរបាយការណ៍របស់កាសែត Sky Sports ក្លិបកំពូលៗពីរនៅក្របខណ្ឌ Premier League និង Real Madrid បានដាក់សំណើចរចាយក Osimhen ហើយ ខណៈក្លិប Lille បានទាមទារតម្លៃខ្លួនកីឡាករវ័យ២១ឆ្នាំ លើស៧០លានផោន។ប្រភពពី Express បានបន្ថែមថា អ្នកចាត់ការទូទៅក្រុម Chelsea លោក Frank Lampard ចាប់ចិត្តចង់បានជម្រើសជាតិនីហ្សេរីយ៉ាមកជួយសម្រួលបន្ទុកកីឡាករ Tammy Abraham នៅតំបន់ប្រយុទ្ធ ក្រោយអស់ទំនុកចិត្តលើកីឡាករ Oliver Giroud និង Michy Batshuayi ។
កីឡាករ Victor ​Osimhen
គួររម្លឹកផងដែរថា ក្រុម Lille បានផ្ទេរយក Osimhen ពីក្លិប RSC Charleroi ក្នុងតម្លៃប្រមាណ១៣លានដុល្លារ កាលពីរដូវក្ដៅឆ្នាំមុន។ ដោយឡែកសម្រាប់រដូវកាលនេះ គេរកបាន១៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរូមក្រុមបញ្ចប់ទីបាន៦ដង ក្នុងចំណោមការបង្ហាញខ្លួន៣៨ប្រកួត ខណៈកុងត្រារបស់គេជាមួយក្លិបនៅក្របខណ្ឌ​ Ligue 1 មានសុពលភាពរហូតដល់ឆ្នាំ២០២៣ ៕