ចូលរួមរំលែកទុក្ខ! តារាចម្រៀងជើងចាស់ម្នាក់ទៀត បានស្លាប់ដោយសារCovid-19

បរទេស៖ ទស្សនិកជនទាំងអស់គ្នា ប្រាកដជាធ្លាប់លឺហើយថា វីរុសកូរ៉ូណា ដែលបានបំផ្លាញសេដ្ឋកិច្ចពិភពលោក និងសម្លាប់មនុស្ស អស់ជាច្រើនអ្នក រួចមកហើយ។ជាការពិតណាស់ ដោយសារតែចំនួន អ្នកដែលឆ្លងវីរុសនេះ​ មានចំនួនច្រើនខ្លាំងពេក ធ្វើឲ្យការទប់ស្កាត់ការចម្លងវីរុសនេះកាន់តែមាន ភាពលំបាកកាន់តែខ្លាំងឡើយ រីឯ អ្នកដែលងាយនឹង រងគ្រោះជាងគេ គឺភាគច្រើន ជាមនុស្សចាស់ដែលងាយនឹងស្លាប់បំផុត ប្រសិនបើបាន ឆ្លងវីរុសនេះហើយ។ជាក់ស្តែង ថ្មីៗនេះ Adam Schlesinger ដែលជាតារាចម្រៀងជើងចាស់ មួយរូបដ៏ល្បី សញ្ជាតិអាមេរិក បានស្លាប់ដោយសារវីរុសកូរ៉ូណា កាលពីថ្ងៃពុធ ទី០១ ខែមិនា ឆ្នាំ២០២០ ពោលគឺម្សិលមិញនេះឯង ដោយមានអាយុត្រឹមតែ  ៥២ឆ្នាំតែប៉ុណ្ណោះ នេះបើតាមការអះអាងរបស់ មេធាវីនៃ តារាប្រុសរូបនេះ។គួរបញ្ជាក់ដែរថា ការស្លាប់របស់ Adam ធ្វើឲ្យមហាជនមានការសោកស្តាយជាពន់ពេក ព្រោះគឺជា សិល្បករមួយរូបដែលមានទេពកោសល្យយ៉ាងខ្លាំង ក្នុងការវិស័យសិល្បៈ ដែលកន្លងមក គាត់ធ្លាប់ឈ្នះពានរង្វាន់ច្រើន រាប់ភ្លេចមកហើយ៕សូមចូលមើលរូបភាពខាងក្រោម៖
Adam Schlesinger
Adam Schlesinger
Adam Schlesinger
Adam Schlesinger
Adam Schlesinger