ចង្កេះតូចម្លឹងៗ អីចឹងបានជាពេលរាំម្ដងៗ Lisa មានភាពទាក់ទាញម្ល៉េះ! (Video Inside)

កូរ៉េខាងត្បូង ៖ Lisa សមាជិកកូនពៅក្រុម BlackPink ថ្មីៗនេះទទួលបានការចាប់អារម្មណ៍ខ្លាំងសារជាថ្មី បន្ទាប់ពីនាងបានបង្ហាញខ្លួនក្នុងកម្មវិធី Youth With Youរដូវកាលទី ២ របស់ចិន។ជាការពិតណាស់ គេល្បីយូរហើយថា Lisa មានភាពទាក់ទាញខ្លាំង ពេលដែលបញ្ចេញក្បាច់រាំម្ដងៗ។ ហើយពេលនេះ ហ្វេនៗបានផ្ដោតចំណាប់អារម្មណ៍ទៅលើ រូបរាងកាយដ៏ទាក់ទាញរបស់នាង នោះគឺចង្កេះដ៏តូចស្ដើង ដែលបត់បែនបានយ៉ាងស៊ិចស៊ី ពេលដែលនាងបង្ហាញក្បាច់រាំម្ដងៗ។ លើកនេះ Lisa មិនត្រឹមតែត្រូវបានគេសរសើរ ចំពោះមុខមាត់ស្រស់ស្អាត និងកម្ពស់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែចង្កេះដ៏តូចទំហំត្រឹម ៥១សង់ទីម៉ែត្ររបស់នាង ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតផងដែរ៕សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖
Lisa
Lisa
Lisa
Lisa