ឲ្យហេតុហើយ! Maddison ចុចឈ្មោះកីឡាករ៥នាក់ ដែលគិតថាជាកីឡាករឆ្នើមធ្លាប់លេងជាមួយ ក្នុងនោះមានកីឡាករ Man UTD ២រូប

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ១៥:១០
អង់គ្លេស៖ ខ្សែបម្រើឆ្នើមរបស់ក្រុ​ម Leicester City កីឡាករ James Maddison បានរើសយកកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ចំនួន២រូបរួមមានខ្សែការពារ Maguire និង ខ្សែប្រយុទ្ធ Rashford នៅពេលត្រូវបានអ្នកគាំទ្រសួរថា តើកីឡាកររូបណដែលគេគិតថាជាកីឡាករឆ្នើមជាងគេបំផុត ដែលគេធ្លាប់លេងជាមួយ?
កីឡាករ Maguire និង Rashford
ខ្សែបម្រើវ័យ២៣ឆ្នាំ ជាគោលដៅរបស់ក្រុម Man UTD នៅរដូវក្ដៅខាងមុខ បន្ទាប់ពីបានបង្ហាញទម្រង់លេងល្អ ជួយក្រុម Leicester ឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Premier League នាពេលបច្ចុប្បន្ន។
កីឡាករJames Maddison
យ៉ាងណាមិញ Maddison ហាក់ធ្វើឲ្យអ្នកគាំទ្រ Man UTD មានការភ្ញាក់ផ្អើល ក្រោយពេលឃើញចម្លើយរបស់គេសរសេរ នៅលើបណ្ដាញសង្គម Instagram។ នៅពេលអ្នកគាំទ្រឲ្យជ្រើសរើស កីឡាកររូបណាដែលគេគិតថាឆ្នើមបំផុតហើយធ្លាប់លេងជាមួយ ភ្លាមៗនោះ ខ្សែបម្រើវ័យ២៣ឆ្នាំបានសរសេរឈ្មោះកីឡាករ៥រូបរួមមាន៖
Maddison សរសេរលើ IG
កីឡាករ ៣នាក់ទៀត ដែល Maddison ជ្រើសរើស
គួរឲ្យដឹងដែរថា សម្រាប់រដូវកាលនេះ Maddison បង្ហាញខ្លួនឲ្យក្រុមរហ័សនាមកញ្រ្ជោងខៀវ សរុបបានចំនួន៣៥ប្រកួត ហើយក្នុងនាមជាខ្សែបម្រើ គេរកបានរហូតដល់៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៣ដង៕