ប្រទេសថៃ​មានអ្នកឆ្លងវីរុស​កូរ៉ូណា​ថ្មីចំនួន ១​០៤ នាក់​ និងអ្នកស្លាប់​ ៣ នាក់បន្ថែម​ទៀត

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ១៦:១០
បាងកក៖ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃបាន​ឱ្យដឹងថា ប្រទេស​ថៃបានរកឃើញ​អ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១​០៤ នាក់​ និងអ្នកស្លាប់​ ៣ នាក់បន្ថែម​ទៀត។ នេះបើ​យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយ​ទី ០២ ខែ មេសា ឆ្នាំ២០២០។
បុគ្គលិកពេទ្យកំពុងវាស់កំដៅបុរសម្នាក់ ខណៈម្នាក់ទៀតកំពុងបូមឈាម​ដើម្បីធ្វើតេស្តបឋម​រកវីរុសកូវីត-១៩​
លោក Taweesin Wisanuyothin ដែលជាអ្នកនាំពាក្យបាននិយាយថា៖
អ្នកស្ម័គ្រចិត្ត​ម្នាក់ កំពុងផ្តល់​ជែលលាងដៃដល់ជនអនាថា មុនពេលពួកគេទទួលអាហារនៅវត្ត Wat Arun Ratchavararam​
​សូមបញ្ជាក់ផងដែរថា ​បើគិតមកដល់ថ្ងៃនេះ ប្រទេសថៃមានអ្នកឆ្លងវីរុស​កូរ៉ូណាសរុប ១,៨៧៥ នាក់ ហើយក្នុងនោះមានអ្នកជំងឺ ១៥ នាក់បានស្លាប់បាត់បង់ជីវិត ​ ខណៈអ្នកជំងឺ ៥០៥ នាក់ផ្សេងទៀត​ បាន​ទទួលការព្យាបាលជាសះស្បើយ៕
មន្ទីរពេទ្យ Pranangklao​ ក្នុងខេត្ត Nonthaburi