Tite ថាមានតែកីឡាករ ២រូបនេះទេ ដែលមានកម្រិតខ្ពស់ជាង Neymar កាលពីពេលនៅ Barcelona

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ១៥:៥៨
បារាំង៖ ទម្រង់លេងរបស់ Neymar ជាមួយក្លិបអ្នកមានបារាំង Paris Saint-Germain ហាក់មិនសូវល្អដូចកាលពីពេលមុន។ ជាមួយគ្នានេះ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលលោក Tite ក៏មិនដែលភ្លេចអំពីទម្រង់លេងដ៏ល្អរបស់គេកាលពីនៅ Barcelona នោះទេ។
កីឡាករ Neymar
Neymar បានចាកចេញពីកីឡដ្ឋាន Camp Nou ទៅកាន់រដ្ឋធានីរបស់ប្រទេសបារាំង កាលពីឆ្នាំ១០១៧ ក្នុងតម្លៃខ្លួនបំបែកឯតទគ្គកម្ម ២២២លានអឺរ៉ូ ប៉ុន្តែទម្រង់លេងរបស់គេនៅទីនោះមិនសមប្រកបទៅនឹងតម្លៃនៃការផ្ទេរនោះទេ។
កីឡាករ Neymar
ថ្លែងប្រាប់ France Football គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Tite បាននិយាយយ៉ាងដូច្នេះថា៖
លោក Tite និងកីឡាករ Neymar
គួរឲ្យដឹងដែរថា នៅរដូវកាលនេះ​ Neymar ចូលលេងឲ្យ PSG បាន២៣ប្រកួត រកគ្រាប់បាល់បាន១៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១០លើក៕