តោះមកមើលទិដ្ឋភាពទីក្រុងវូហាន ក្រោយបានត្រលប់មករកសភាពដើមវិញ

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ១៦:៣១
វូហាន៖ ប្រិយមិត្ដអ្នកអានប្រាកដជាជ្រាបហើយថា ទីក្រុងវូហាន ដែលជារដ្ឋធានីរបស់ខេត្ដហ៊ូបុី គឺជាចំណុចកណ្ដាលនៃការផ្ទុះឡើងវីរុសកូរ៉ូណា ឬ កូវីដ-១៩ មុនដំបូងគេ ពោលគឺតាំងពីចុងឆ្នាំ ២០១៩ មកម៉្លេះ ហើយតំបន់នេះក៏ទទួលរងខ្លាំងជាងគេផងដែរ បើធៀបនឹងតំបន់ផ្សេងៗទៀតក្នុងប្រទេសចិន។ យ៉ាងណាមិញ មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញថា ទីក្រុងវូហានហាក់កំពុងវិលមករកសភាពដើមជាបណ្ដើរៗហើយ បន្ទាប់ពីស្ថានភាពជំងឺឆ្លងបានធ្លាក់ចុះយ៉ាងគំហុក។ជាក់ស្ដែង យោងតាមកម្រងរូបភាពដែលផ្សព្វផ្សាយតាមប្រព័ន្ធអុីនធឺណេត បានបង្ហាញពីសកម្មភាពរថយន្ដក្រុងបានចាប់ផ្ដើមបន្ដសេវាកម្មសារជាថ្មី ចំណែកឯរោងចក្រក៏បើកដំណើរការឡើងវិញ ខណៈប្រជាជនអាចចេញពីផ្ទះជាធម្មតា បន្ទាប់ពីទីក្រុងវូហានបានបិទទាំងស្រុងរយៈពេល ខែកន្លងមក។ លើសពីនេះទៀត អ្នកដែលរស់នៅទីនោះក៏នឹងត្រូវអនុញ្ញាតឲ្យចេញក្រៅក្រុងបានចាប់ពីថ្ងៃទី ខែ មេសា តទៅផងដែរ៕ដើម្បីឲ្យកាន់តែច្បាស់សូមទស្សនារូបខាងក្រោមនេះ៖
កម្មករនៅវូហាន
កម្មករនៅវូហាន
ទិដ្ឋភាពទូទៅនៅវូហាន
ទិដ្ឋភាពទូទៅនៅវូហាន
ទិដ្ឋភាពទូទៅនៅវូហាន
ទិដ្ឋភាពទូទៅនៅវូហាន
ទិដ្ឋភាពទូទៅនៅវូហាន
ទិដ្ឋភាពទូទៅនៅវូហាន