អបអរសាទរ! Noey Chotika បានសម្រាលកូនទី២ហើយ មានមុខមាត់គួរឲ្យក្នាញ់ណាស់

ថៃ៖ តារាសម្តែងស្រី តួឈ្នានីស និងតួកាច នាង Noey Chotika ទីបំផុតបាន បានសម្រាលកូនទីពីរ បានដោយសុវត្ថិភាពហើយ កាលពីមុននេះបន្តិច។ជាមួយគ្នានេះដែរ ដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការសប្បាយចិត្តជាក្រៃលែង និងរំភើបផង ព្រោះថាពេលនេះ នាងនឹងមានសមាជិក កូនតូចម្នាក់ទៀតហើយ ដែលធ្វើឲ្យសុភមង្គលគ្រួសាររបស់នាង កាន់តែស្រស់បំព្រងថែមមួយកម្រិតទៀត។បើយោងតាម គណនីអ៊ីនស្ដារក្រាមផ្ទាល់ របស់តារាស្រីរូបនេះ បានបង្ហោះរូបភាព ជាច្រើនសន្លឹកនៅមន្ទីរពេទ្យ អមដោយវត្តមាន ស្វាមីជាទីស្រលាញ់ និងកូនទីរបស់នាង មានមុខមាត់ស្អាត មើលទៅគួរឲ្យក្នាញ់ណាស់។គួរបញ្ជាក់ផងដែរ ថាកូនទី២របស់នាង មានឈ្មោះ Linmani មានន័យថាព្រះច័ន្ទ ដែលមានទម្ងន់រហូតទៅដល់ ៣គីឡូជាង ឯណោះ៕សូមទស្សនារូបខាងក្រោម៖ 
Noey និងកូនរបស់នាង
Noey និងស្វាមី
Noey ស្វាមី និងកូនទី២
Noeyនិងកូនទី២