អីយ៉ាស! ស្ងាត់ៗ Arsenal និង Spurs គ្រោងឆ្មក់យកកីឡាករលំដាប់ជួរមុខរបស់ Man City ម្នាក់នេះ

  • ព្រហស្បតិ៍ ០២ មេសា, ២០២០ ១៦:៤៦
អង់គ្លេស៖ អនាគតរបស់ខ្សែការពារក្រុម Manchester City កីឡាករ John Stones ចាប់ផ្ដើមមានភាពស្រពិចស្រពិល បន្ទាប់ពីអ្នកចាត់ការទូទៅលោក Pep Guardiola ត្រូវបានគេរាយការណ៍មកថា បានដាក់ការចាប់អារម្មណ៍ទៅលើរនាំងការពារក្រុម Juventus កីឡាករ Leonardo Bonucci
កីឡាករJohn Stones
យ៉ាងណាមិញ យោងតាមរបាយការណ៍របស់កាសែត Caughtoffside ក្លិបកាំភ្លើងធំ Arsenal និងក្លិបមាន់ខ្នាយមាស Tottenham Hotspur កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពរបស់​ Stones ខណៈប្រភពដដែលបានបន្ថែមថា តម្លៃខ្លួនរបស់ខ្សែការពារសញ្ជាតិអង់គ្លេសមានតម្លៃខ្ទង់៥០លានផោន។Stones បានផ្លាស់ពីក្លិប Everton មកចូលរួមជាមួយ​ Man City កាលពីឆ្នាំ២០១៦ អមជាមួយតម្លៃផ្ទេរ ៤៨លានផោន (ឬប្រមាណ ៥៩លានដុល្លារ) ប៉ុន្តែចាប់តាំងពីផ្ទេរមក ទម្រង់លេងរបស់គេហាក់ស្ថិតក្នុងកម្រិតមួយ មិនដល់ការរំពឹងទុកដែលក្លិបចង់បាន។
កីឡាករ John Stones
យ៉ាងណាមិញ យោងតាមរបាយការណ៍កាលពីពេលថ្មីៗ  លោក Pep មានបំណងចង់ពង្រឹងតំបន់ខាងក្រោមក្នុងក្រុម នៅរដូវក្ដៅខាងមុខ ក្រោយ Stones បង្ហាញទម្រង់លេងមិនសូវបានល្អ។ ជាក់ស្ដែងក្នុង រដូវកាលនេះ បើទោះជាបាត់បង់រនាំងការពារសំខាន់ Aymeric Laporte ដោយសាររបួសក៏ដោយ ក៏លោក Pep មិនសូវប្រើប្រាស់ Stones ដែរ ដោយលោកបានទម្លាក់ខ្សែបម្រើ Fernandinho មកលេងក្នុងតំបន់ការពារកណ្ដាលចាប់ដៃគូជាមួយកីឡាករ Nicolas Otamendi ជំនួសវិញ។
កីឡាករOtamendi និងFernandinho
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាល២០១៩/២០ Stones បង្ហាញខ្លួនទើបបាន១០ប្រកួតប៉ុណ្ណោះ ក្នុងក្របខណ្ឌ​ Premier League ខណៈកុងត្រារបស់គេនៅកីឡដ្ឋាន Etihad នឹងផុតកំណត់នៅឆ្នាំ ២០២២ ហើយការចរចាបន្តកិច្ចសន្យាថ្មីរវាងគេនឹងក្លិបនៅមិនទាន់កើតមានឡើងនៅឡើយទេ៕