គ្រាន់តែមូលហេតុបែបនេះសោះ អ្នកគាំទ្រមួយចំនួនប្រកាសថានឹង Unfollow Instagram របស់ Taew

ថៃ៖ កាលពីមួយរយៈមុន អ្នកគាំទ្រតារាស្រី Taew Natapohn មួយចំនួនបានរិះគន់រឿង Taew ស្គមខ្លាំងពេក ជាហេតុធ្វើឲ្យនាងមើលទៅមិនសូវស្អាត។ ឥឡូវនេះ ស្រាប់តែមានអ្នកគាំទ្រមួយចំនួនទៀតបានមករិះគន់រឿង Taew ឧស្សាហ៍ស្លៀកពាក់ស៊ិចស៊ីវិញម្ដង រហូតដល់អ្នកខ្លះទៀតប្រកាសថា នឹងឈប់គាំទ្រ ហើយនឹង Unfollow Instagram របស់ Taew តែម្ដង។ រឿងរ៉ាវនៃការរិះគន់ដ៏គួរឲ្យហួសចិត្តមួយនេះបានឈានមកដល់ចំណុចក្ដៅគគុក ក្រោយពេលដែល Taew បានបង្ហោះវីដេអូមួយនិយាយអំពីកាបូប ដោយពាក់អាវវាលក្លៀកដៃតូច បណ្ដាលឲ្យមានអ្នកចូលទៅខមមិនថា Taew ឥឡូវប្រែប្រួលហើយ ជាពិសេសគេបានចោទប្រកាន់ថា Taew លួចចម្លងស្ទីលតែងខ្លួនតាមតារាស្រី Aum Patchara ទៀតផង។ ចុងក្រោយនេះ Taew ក៏បានបង្ហោះវីដេអូរាំមួយទៀត ជាហេតុនាំឲ្យមានការចូលទៅខមមិនរិះគន់ពីភាពស៊ិចស៊ីរបស់នាងឥតស្រាកស្រាន្ត បើទោះបីជាយ៉ាងនេះក្ដី ក៏អ្នកគាំទ្រជាច្រើនផ្សេងទៀតនៅតែគាំទ្រ ចូលចិត្ត និងកោតសរសើរពីការតែងខ្លួនបែបថ្មី ស៊ិចស៊ីជាងមុនរបស់ Taew ផងដែរ៕បើចង់ជ្រាបច្បាស់ថាការរិះគន់នេះសមហេតុផលដែរឬទេ សូមទស្សនាវីដេអូខាងក្រោម
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn