មិនស្រួលក្នុងចិត្ត God Itthiphat ទៅធ្វើតេស្ត ពិនិត្យរកកូវីដ១៩នឹងគេដែរ រីឯលទ្ធផលគឺបែបនេះ

ថៃ៖ តារាសម្ដែងប្រុសរូបសង្ហាវ័យ២៤ឆ្នាំ God Itthiphat ដែលទើបនឹងលេចមុខថ្មីៗក្នុងខ្សែភាពយន្តភាគថៃរឿង Sorn Ngao Ruk បានបង្ហោះសារមួយនៅលើគណនី Instagram ផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ថា ខ្លួនបានទៅធ្វើតេស្តពិនិត្យរកវីរុសកូវីដ១៩ រួចហើយ ដើម្បីឲ្យមានភាពធូរស្បើយក្នុងចិត្ត និងឲ្យដឹងប្រាកដថាខ្លួនមានផ្ទុកវីរុសនេះដែរឬទេ។ ការសម្រេចចិត្តទៅធ្វើតេស្តពិនិត្យបែបនេះ គឹបានធ្វើឡើងបន្ទាប់វីរុសកូវីដ១៩ បានរាតត្បាតយ៉ាងខ្លាំងទៅលើបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក រួមទាំងប្រទេសថៃផង ជាពិសេសតារាថៃជាច្រើនរូបក៏បានឆ្លងវីរុសនេះជាបន្តបន្ទាប់ រួមមានលោក Matthew Deane ភរិយារបស់លោក Matthew គឺ Lydia Sarunrath ម្ចាស់បទចម្រៀងក្នុងរឿងបុព្វេសន្និវាស និង Nichaphat Chatchaipollarat ម្ចាស់បទ Ambulance ជាដើម។ សម្រាប់លទ្ធផលនៃការធ្វើតេស្តរបស់ God Itthiphat គឺរកឃើញថា លោកមិនបានឆ្លងវីរុសនេះឡើយ។ នេះគឺជាដំណឹងដ៏ល្អមួយ ហើយ God Itthiphat ក៏បានផ្ញើកម្លាំងចិត្តទៅដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋថៃទាំងអស់ឲ្យឆ្លងផុតពេលវេលាដ៏លំបាកនេះទាំងអស់គ្នា៕
សារបង្ហោះរបស់ God Itthiphat
លទ្ធផលតេស្ត
God Itthipat
God Itthipat
God Itthipat
God Itthipat