ខ្សែភាពយន្តភាគថៃ បែបមនោសញ្ចេតនា រសជាតិសាច់រឿងថ្មី នឹងចូលមកបម្រើអារម្មណ៍ទស្សនិកជនភីអិនអិនក្នុងរឿង «បញ្ជាកាមទេព»! (មានវីដេអូ)

ភ្នំពេញ៖ ខ្សែភាពយន្តភាគថៃថ្មី ដែលកំពុងតែត្រៀមខ្លួនមកបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន បន្ទាប់ពីរឿង «ភ្លើងគំនុំនាគរាជ» នោះគឺរឿង «បញ្ជាកាមទេព»។ បើយើងងាកទៅចាប់អារម្មណ៍ចំណងជើង ហាក់ដូចជាបង្កប់ទៅដោយអត្ថន័យយ៉ាងស៊ីជម្រៅ ដែលសាច់រឿងទាំងមូលមានភាពប្រទាក់ក្រឡាគ្នា ល្អមើល ជក់ចិត្ត។ នៅក្នុងសាច់រឿងទាំងមូល គឺរៀបរាប់បង្ហាញពីខ្សែជីវិតបុរសម្នាក់ ឈ្មោះ Hayman ដែលជាក្មេងកំព្រា។ ដោយសារតែគ្មានគ្រួសារចិញ្ចឹមបីបាច់ថែរក្សា ហាយមែន ក៏ត្រូវបានធ្លាក់ទៅក្នុងដៃជនពិការមួយរូបដែលមានចិត្តសប្បុរស។ ថ្វីត្បិតតែគេរស់នៅ និងយកចិត្តមើលថែពីបុរសជនពិបាកម្នាក់នោះ ក៏គេនៅតែរស់នៅក្រោមជីវភាពក្រលំបាក ដែលមានពេលខ្លះស្ទើរតែគ្មានអាហារហូបទៅហើយ។
តួសម្តែងនៅក្នុងរឿង«បញ្ជាកាមទេព»
ទោះយ៉ាងណា ក៏បុរសជនពិការនៅតែតស៊ូចិញ្ចឹម ហាយមែន ឱ្យធំលូតលាស់ និងក្លាយជាមនុស្សល្អនៅក្នុងសង្គម។ ជួនជាថ្ងៃមួយ ហាយមែន បានជួបនឹង ផានីតា ដែលជាចៅស្រីរបស់ Hemthong Bunyachutpong។ នាងជាកូនស្រីអ្នកមានស្តុកស្តម្ភម្នាក់ ហើយក៏ជាអ្នកត្រូវស្នងតំណែងជាម្ចាស់ក្រុមហ៊ុនធំៗផងដែរ។
តួសម្តែងនៅក្នុងរឿង «បញ្ជាកាមទេព»
ជាភ័ព្វសំណាង ហាយមែន បុរសកម្សត់បានបង្កើតនូវអំពើល្អ និងទំនាក់ទំនងស្នេហាជាមួយ ផានីតា រហូតធ្វើឱ្យពួកគេមានចិត្តស្រឡាញ់គ្នាទៅវិញទៅមក។ ទោះបីជាឋានៈខុសគ្នាដូចមេឃ និងដី ប៉ុន្តែ ហាយមែន ប្រៀបបាននឹងវីរបុរសចិត្តល្អមួយរូប ចូលមកក្នុងជីវិតរបស់ ផានីតា ហើយអាចផ្តល់សេចក្តីសុខឱ្យនាងយ៉ាងកក់ក្តៅថែមទៀតផង។ យ៉ាងណាក៏ដោយ ពួកគេទាំងនឹងឆ្លងកាត់នូវបញ្ហា និងឧបសគ្គជាច្រើនទម្រាំបានរៀបការជាមួយគ្នា។ ចុងក្រោយ ហាយមែន ត្រូវបានក្លាយជាអ្នកស្នងមរតកជំនួញរបស់ ផានីតា ទៀតផង។ ចង់ដឹងថា សាច់រឿងល្អមើលយ៉ាងណានោះ សូមរង់ចាំទស្សនានៅក្នុងរឿង «បញ្ជាកាមទេព» ដែលនឹងផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន ចាប់ពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៩ យប់ ចាប់ពីថ្ងៃព្រហស្បត៍ ដល់ថ្ងៃសៅរ៍៕
តួសម្តែងនៅក្នុងរឿង «បញ្ជាកាមទេព»
តួសម្តែងនៅក្នុងរឿង «បញ្ជាកាមទេព»
តួសម្តែងនៅក្នុងរឿង «បញ្ជាកាមទេព»
សូមទស្សនាវីដេអូខ្លីដូចខាងក្រោម៖