ច្រើនណាស់លោកព្រះ! Man City គ្រោងជះលុយ ទិញផ្ដាច់កុងត្រាខ្សែប្រយុទ្ធលំដាប់ A របស់ Inter រូបនេះក្នុងតម្លៃ…..

  • សុក្រ ០៣ មេសា, ២០២០ ១៤:៥០
អង់គ្លេស៖ Manchester City ត្រូវបានរាយការណ៍មកថាកំពុងតែរៀបចំសំណើក្នុងការទិញផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធកណ្ដាល Inter Milan កីឡាករ Lautaro Martinez នៅកំឡុងទីផ្សារដោះដូររដូវក្ដៅខាងមុខ។
កីឡាករ Lautaro Martinez
ក្លិបជើងឯកក្របខណ្ឌ Premier League រដូវកាលមុន ចង់បានខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Martinez ទៅទុកជំនួសកន្លែងរបស់កីឡាករចាស់វស្សា Sergio Aguero ដែលមានវ័យកាន់តែច្រើន។
កីឡាករSergio Aguero
Martinez ត្រូវបានគេដឹងថាគឺជាគោលដៅចម្បងរបស់ Barcelona និង Real Madrid ក្រោយបង្ហាញទម្រង់លេងយ៉ាងលេចធ្លោឲ្យក្រុមលោក Antonio Conte។ ជាក់ស្ដែង នៅរដូវកាលនេះ គេចូលលេងបាន៣១ប្រកួត និងរកគ្រាប់បាល់បាន១៦គ្រាប់។បើតាម Sport ក្រុមរបស់លោក Pep Guardiola បានត្រៀមខ្លួនរួចរាល់ក្នុងការចំណាយប្រាក់ ១១១លានអឺរ៉ូ ដើម្បីទិញផ្ដាច់កុងត្រារបស់ Martinez និងនាំយកគេមកលេងនៅកីឡដ្ឋាន Etihad។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Man City ក៏រួចរាល់ក្នុងការផ្ដល់ប្រាក់ខែចំនួន ១០លានអឺរ៉ូ ដើម្បីជាកត្តាអន្ទងចិត្តរបស់សាមីកីឡាករផងដែរ។ គួរឲ្យដឹងដែរថា ក្រោយផ្លាស់ពីក្លិបអាហ្សង់ទីន Racing Club មកចូលរួមជាមួយ Inter Milan កាលពីឆ្នាំ២០១៨ Martinez ចូលលេងបានសរុប៦៦ប្រកួត និងរកគ្រាប់បាល់បាន២៥គ្រាប់៕
កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez