ក្រោយកូរ៉េឆ្លងCOVID-19 ធ្លាយព័ត៌មានថា Angelina Jolie ចង់ប្ដូរសាលាឲ្យMaddox ពេលនេះនាងចេញមុខបកស្រាយថា...

បរទេស៖ កាលពី​ពេលថ្មីៗនេះ ​កូ​នប្រុស​ច្បង​របស់Angelina Jolie បានវិល​​ត្រឡប់​ទៅ​កាន់ ​សហរដ្ឋ​អាមេរិក​វិញ បន្ទាប់​ពី​ សាកល​វិទ្យាល័យ​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ ត្រូវ​បាន​បិទ​រួមមក​ ក៏​មាន​ព័ត៌មាន​ចចាម​អារ៉ាម​ផ្សេងៗ ​ទាក់​ទងនឹង​បញ្ហា​មួយ​នេះជាច្រើន។ ទោះ​យ៉ា​ង​ដោយ ​កាល​ពី​ពេលថ្មីៗ​នេះ ​​បាន​លេច​លឺ​ ព័ត៌មាន​មួយ​ថា ​តារាសម្តែង​Angelina Jolie ត្រៀម​ផ្លាស់​ប្តូរ​ សាលាថ្មី​ឲ្យMaddox ក្រោយ​ពេល​ដែល ​ប្រទេស​កូរ៉េ​ផ្ទុះ​ចំនួន ​អ្នកឆ្លង​វីរុស​COVID-19 កាន់តែ​ច្រើនឡើង​។ ក៏ប៉ុន្តែ​ដើម្បី​ឆ្លើយ​តប​នឹង ពាក្យ​ចចាមអារ៉ាម​នេះ​Angelina Jolie ក៏​បានចេញមុខ ​មក​បញ្ជាក់​ផងដែរថា​៖លើសពីនេះ ​អ្នក​ម្តាយរបស់​កូន៦ នាក់រូប​​នេះ ​ក៏បានចែករំលែកផងដែរថា អរគុណដល់ Maddox ដែលជ្រើសរើស​សិក្សា នៅប្រទេសកូរ៉េ នាងសប្បាយចិត្តណាស់ ដែលមានឱកាសបានរៀន អំពីវប្បធម៌និង ទំនៀមទំលាប់នៃ ទឹកដីដើមកំណើតគីមឈីមួយនេះ។ គួរ​បញ្ជាក់​ផងដែរថា បច្ចុប្បន្ន​នេះកូន​ប្រុសច្បងAngelina Jolie បានត្រឡប់​ទៅផ្ទះ នៅ​សហរដ្ឋអាមេរិក ​ជាមួយម្តាយ និងប្អូនៗវិញ​ហើយ៕  
Angelina Jolie និង​Maddox
Angelina Jolie និង​Maddox
Angelina Jolie និង​Maddox
Angelina Jolie និង​Maddox