គួរឲ្យសោកស្តាយណាស់! តារាកំប្លែងជើងចាស់ម្នាក់ទៀតហើយ បានស្លាប់ ដោយសារវីរុសកូវីដ-១៩

បរទេស៖ សព្វថ្ងៃនេះ ជំងឺកូវីដ-១៩​ កំពុងតែវាយលុកកាន់តែខ្លាំងឡើងៗពីមួយថ្ងៃ ដោយការឆ្លង និងស្លាប់មានកាន់តែច្រើនទៅៗហើយ ធ្វើឲ្យមន្ទីរពេទ្យជាច្រើន ត្រូវបង្ខំចិត្តបន្ថែម គ្រែសម្រាប់អ្នកជំងឺផងដែរ។ជាការពិតណាស់ វីរុសកូរ៉ូណា ដែលមានប្រភពមកពី ទីក្រុងវ៉ូហាន ប្រទេសចិននេះ បានវាយលុក និងចម្លងប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសគឺ ប៉ែកខាងអឺរ៉ុបតែម្តង ដោយនៅពេលនេះ ចំនួនអ្នកឆ្លង បានវ៉ាដាច់ប្រទេសអាសុីហើយ រីឯអ្នកស្លាប់វិញ មានចំនួនច្រើនទ្វេដង គឺភាគច្រើនជា មនុស្សចាស់តែម្តង។ជាក់ស្តែង ថ្មីៗនេះ មានតារាប្រុសជើងចាស់ម្នាក់ ដែលជាតារាកំប្លែងដ៏ល្បីមានឈ្មោះថា Eddie Large ទើបតែស្លាប់ ក្នុងអាយុ៧៨ឆ្នាំ ក្រោយពីបានធ្វើតេស្តកូវីដ-១៩ វិជ្ជមាន នេះបើតាមកូនប្រុស របស់តារាកំប្លែងរូបនេះបានលើកឡើង។ជាងនេះទៅទៀត គឺការស្លាប់របស់គាត់ ពិតជាគួរឲ្យសង្វេកខ្លាំងណាស់ ដោយសារជំងឺនេះ ធ្វើឲ្យក្រុមគ្រួសារ និងមិត្តភក្តិ មិនអាចមកសួរសុខទុក្ខគាត់បានឡើយ ដូច្នេះក៏ទៅដោយ ភាពកណ្តោចកណ្តែង សូម្បីតែពាក្យ លាមួយម៉ាត់ទៅកាន់នរណាម្នាក់ ក៏គ្មាននោះដែរ៕សូមចូលមើលរូបភាពខាងក្រោម៖
Eddie Large
Eddie Largeនិង Syd little
Eddie Large
Eddie Largeនិង Syd little
Eddie Largeនិង ប្រពន្ធPatsy Ann Scott
Eddie Largeនិង Syd little