មីជាតិ នាំយក​សម្ភារៈសម្រាប់ធ្វើអនាម័យ និង​មីជាតិ ​ចែកជូន​មណ្ឌលកុមារកំព្រា

  • សុក្រ ០៣ មេសា, ២០២០ ១៦:៥២
ភ្នំពេញ៖ មីជាតិ​បាន​នាំយក​ ឧបករណ៍វាស់កម្តៅ ទឹកអាល់កុល សាប៊ូលាងដៃ ម៉ាស់ និង​មីជាតិ​ចំនួន​១២០កេស ចែក​ជូន​អង្គការ​សុខមាលភាពសង្គមកម្ពុជា ដែល​ជា​មណ្ឌលកុមារកំព្រា និងកុមារ​ក្រីក្រក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃទី​០៣ ខែមេសា ឆ្នំា​២០២០។ក្រៅពី​នាំយក​អំណោយ​ខាងលើ ក្រុមការងារមីជាតិ ក៏​បានបង្ហាញអំ​ពី​របៀប​ពាក់ម៉ាស់​ និងរបៀប​លាងដៃ​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បីការពារខ្លូនពីការឆ្លងមេរោគនានា ដល់​តំណាង​កុមារ​ក្នុង​អង្គការផងដែរ។
មីជាតិនាំយក​សម្ភារៈសម្រាប់ធ្វើអនាម័យ និង​មីជាតិ​ចែកជូន​មណ្ឌលកុមារកំព្រា
លោកជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនមីជាតិ បាន​មានប្រសាសន៍ថា៖ លោកបន្តថា៖
មីជាតិនាំយក​សម្ភារៈសម្រាប់ធ្វើអនាម័យ និង​មីជាតិ​ចែកជូន​មណ្ឌលកុមារកំព្រា
លោក ណី សាកល អគ្គនាយកអង្គការ​សុខមាលភាពសង្គម បាន​ឲ្យ​ដឹងថា៖បច្ចុប្បន្ន ​ កុមារ​សរុប ៥៨នាក់ ដែល​ក្នុង​នោះមាន​ស្រី ២៥នាក់ និង​ប្រុស៣៣នាក់ ​កំពុងស្នាក់​អាស្រ័យក្នុង​អង្គការសុខមាលភាពសង្គម ​ ​ ដោយទទួលបានការផ្គត់ផ្គង់ជា ​អាហារ កន្លែងស្នាក់នៅ សម្លៀកបំពាក់ និង​សម្ភារៈសិក្សា​។នេះមិនមែនជាលើកទី១ទេ ដែល​មីជាតិ ចូលរួមក្នុង​សកម្មភាពសង្គម ដែលកន្លងមកមីជាតិ ក៏បាន​ផ្តល់អំណោយសប្បុរសធម៌ដល់​ប្រជាជនក្រីក្រ​ក្នុង​រាជធានីភ្នំពេញ​ និងក្នុង​ស្រុកកោះសូទិន បរិច្ចាគ​ទៅឲ្យ​កម្មវិធី​សប្បុរធម៌នានា និង​ចូលរួមក្នុង​ការជំរុញ​ឲ្យ​មាន​ការ​បរិច្ចាគឈាមដោយ​ស្ម័គ្រចិត្តផងដែរ។គួរបញ្ចាក់ផងដែរថា មីជាតិ គឺជាផលិតផល​មីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ ដែលចាប់ផ្តើមមានវត្ថមាន​ក្នុង​ទីផ្សារកម្ពុជា​នៅចុងឆ្នាំ​២០១៩។  មីជាតិ មាន​បីរសជាតិ គឺ​រសជាតិ​សាច់ជ្រូកចិញ្រ្ចាំ រសជាតិ​ស៊ុបមាន់ និង​រសជាតិ​ខគោ ដែលត្រូវបាន​ផលិត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន និងបច្ចេកវិទ្យាជប៉ុន​ទំនើបចុង​ក្រោយ​បង្អស់៕