ក្រោយ Benzema ឌឺដងធ្ងន់ៗដាក់ Giroud ស្រាប់តែ Griezmann ចេញមុខនិយាយដូច្នេះ

  • សុក្រ ០៣ មេសា, ២០២០ ១៦:២១
អេស្ប៉ាញ៖ ខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Antoine Griezmann បានចេញមុខការពារ Oliver Giroud ក្រោយត្រូវកីឡាករ Karim Benzema ប្រៀបធៀបទៅនឹងម៉ូតូ ហើយម្ចាស់អាវលេខ៩របស់ Real Madrid ថាខ្លួនឯងជារថយន្តប្រណាំង F1។
កីឡាករ Antoine Griezmann
សួរទាក់ទងទៅនឹងបញ្ហានេះ អតីតខ្សែប្រយុទ្ធរបស់ Atletico Madrid កីឡករ Griezmann បានឆ្លើយនៅក្នុង Twitch យ៉ាងដូច្នេះថា៖ Giroud គឺជាមាជិកម្នាក់របស់ក្រុមជម្រើសជាតិបារាំងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Didier Deschamps ដែលជួយឲ្យបារាំងឈ្នះពានរង្វាន់ FIFA World Cup ជាលើកទី២ កាលពីឆ្នាំ២០១៨ កន្លងទៅ នៅប្រទេសរុស្ស៊ី។ គួរឲ្យដឹងដែរថា Benzema បានធ្វើការប្រៀបធៀបដូចនេះនៅក្នុងការឆ្លើយសំណួរនៅលើបណ្ដាញសង្គមដែលសួរថាគេយល់យ៉ាងចំពោះ Giroud ដែលជំនួសតំណែងប្រយុទ្ធរបស់គេនៅក្នុងក្រុមជម្រើសជាតិមាន់គកបារាំង៕
កីឡាករ Karim Benzema
កីឡាករOliver Giroud