កំពូលស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy Z flip លក់ដាច់ស្តុកអស់គ្មានសល់ ក្នុងពេលមិនដល់៥ម៉ោង!

ភ្នំពេញ៖ នេះជារឿងដែលនឹកស្មានមិនដល់ទាល់តែសោះ ហើយវាក៏ជារឿងដ៏សែនរំភើបរីករាយសម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី ដែលមានរាងទាក់ទាញគួរឱ្យស្រឡាញ់ និងចង់ប៉ះផ្ទាល់ក្នុងដៃបំផុតនោះផងដែរ។ គិតទៅ Samsung Galaxy Z flip ប្រកាសចេញលក់ក្នុងទីផ្សារប្រទេសកម្ពុជា មិនទាន់បានប៉ុន្មានម៉ោងផងក៏លក់ដាច់អស់ពីស្តុករលីងគ្មានសល់។ តាមទស្សនៈរបស់អតិថិជន ចំណុចពិសេសរបស់ Galaxy Z Flip គឺការរចនារូបរាងរបស់ទូរស័ព្ទដែលមិនធ្លាប់មានក្នុងទីផ្សារ ជាមួយនឹងរូបរាងទំនើប ស៊ីវីល័យ សង្ហា និងប្រណីតបំផុតក្នុងប្រវត្តិរបស់ទូរស័ព្ទចល័ត។ យើងអាចឲ្យពិន្ទុកំពូលដល់នឹងឋានៈ ជាអ្នកនាំមុខទំរង់ទូរស័ព្ទសម្រាប់អនាគត ។ ការណ៍នេះក្រុមហ៊ុន សាមសុង ក៏សូមអធ្យាស្រ័យដល់អតិថិជនទាំងអស់ ដែលអញ្ជើញមកទិញពុំទាន់ផងដែរ។ ជាមួយនឹងការគាំទ្រ ដែលលើសហួសពីការរំពឹងទុកបែបនេះ ក្រុមហ៊ុន សាមសុង សន្យាថានឹងធ្វើការផ្គត់ផ្គង់បន្ថែមឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន មកក្នុងទីផ្សារកម្ពុជាហើយសម្រាប់អតិថិជនមិនទាន់បានជាវ ឬជាវមិនទាន់ សូមកុំភ្លេច LIKE page Samsung ដើម្បីទទួលបានព័ត៌មានអំពីស្តុកថ្មីដែលនឹងមកដល់ក្នុងពេលឆាប់ៗ។ 
Samsung Galaxy Z flip
សូមបញ្ជាក់ផងដែរថា រាល់ការជាវ Samsung Galaxy Z flip អតិថិជនទាំងអស់នឹងទទួលបានជាមួយនឹងការថែមជូនដ៏រំភើបអស្ចារ្យដូចជា៖ - បញ្ចុះតម្លៃ ៥០ភាគរយ ពេលប្តូរអេក្រង់ថ្មី- ស៊ីមកាត Smart លេខពិសេសតម្លៃ ១២៩ដុល្លារ + ប្រើអ៊ីនធឺណែត ៥២ សប្តាហ៍ដោយឥតគិតថ្លៃ។ ខាងក្រោមនេះ គឺជាតម្លៃ និងលក្ខណៈសម្បត្តិមួយចំនួន ដែលធ្វើឱ្យមានការពេញនិយមគាំទ្រយ៉ាងសម្បើមអស្ចារ្យសម្រាប់ Samsung Galaxy Z flip នេះ៖ - តម្លៃ៖ ១,៤៤៩ដុល្លារ- មេម៉ូរី (RAM)៖ 8GB- អង្គផ្ទុក (ROM)៖ 256GB - ពណ៌៖ ស្វាយ (រលោងចាំងផ្លេកដូចកញ្ចក់) និង ខ្មៅ(រលោងចាំងផ្លេកដូចកញ្ចក់)។ គ្រាន់តែប៉ុណ្ណឹងក៏អាចធ្វើឱ្យលោកអ្នកលង់ទៅហើយ ដូច្នេះកុំភ្លេចណា៎ ឧស្សាហ៍អញ្ជើញទៅសាកសួរព័ត៌មានបន្ថែមដោយផ្ទាល់ តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232៕ * លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត!