ចុមខ្លាំងបាត់! វីរបុរសបាល់ទាត់ម្នាក់ថា Neymar មានបច្ចេកទេសល្អជាកំពូលកីឡាករម្នាក់នេះទៅទៀត

  • សុក្រ ០៣ មេសា, ២០២០ ១៦:៤៨
ប្រេស៊ីល៖ វីរបុរសបាល់ទាត់ប្រេស៊ីលលោក​ Cafu បានឲ្យដឹងថា សូម្បីតែ Messi ក៏មិនអាចយកប្រៀបធៀបជាមួយខ្សែប្រយុទ្ធរបស់ Paris Saint-Germain កីឡាករ Neymar បានដែរ ទៅលើបច្ចេកទេស។
កីឡាករ Neymar
Neymar ធ្លាប់លេងជាមួយ Messi និង Suarez នៅតំបន់ប្រយុទ្ធរបស់ Barcelona ដែលជាកម្លាំងប្រយុទ្ធដ៏គ្រោះថ្នាក់បំផុត មុនពេលផ្លាស់មកកាន់ទឹកដីបារាំងក្នុងតម្លៃបំបែកឯកតទគ្គកម្មពិភពលោក ២០០លានផោន កាលពីឆ្នាំ២០១៧។ អតីតកីឡាករឆ្នើមរបស់ AC Milan លោក Cafu ជឿថាបច្ចេកទេសរបស់ Neymar គ្មានគូប្រៀបនោះទេ។ លោកបាននិយាយយ៉ាងដូច្នេះថា៖
លោក Cafu
គួរឲ្យដឹងដែរថា គិតចាប់ពីឆ្នាំ២០១៧មកទល់នឹងពេលនេះ Neymar ចូលលេងឲ្យ PSG បាន៨០ប្រកួត រកបានគ្រាប់បាល់៦៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៣៩លើក៕
កីឡាករ Neymar