ឆ្លាតណាស់! សុនខមួយក្បាល ទិញអាហារឲ្យម្ចាស់ ខណៈCovid-19 វាយលុក

បរទេស៖ លោកអ្នកនិយមតាមតាមដានព័ត៍មានជាប្រចាំប្រាកដជាដឹង ពីវីរុសកូរ៉ូណាដែលបានបំផ្លាញវិស័យសេដ្ឋកិច្ចនិង ធ្វើឲ្យមនុស្សជាច្រើនត្រូវបាត់បង់ជីវិត ក្នុងរយៈដ៏ឆាប់រហ័សជាទីបំផុត។ជាការពិតណាស់ ដោយសារតែហេតុនេះហើយ ទើបមនុស្សជាច្រើនសម្រេចចិត្តសំងំនៅក្នុងផ្ទះច្រើនជាងចេញទៅខាងក្រៅ ដោយពួកគេបានទិញស្បៀងទុកយ៉ាងច្រើនស្តុកទុកផងដែរ ប៉ុន្តែអ្នកខ្លះទៀតក៏មិនបានទិញចំណី ដែលអាចរក្សាទុកបានយូរនោះឡើយ ស្របពេលដែលហាងអាហារជាច្រើនត្រូវបានបិទទ្វារ និងសល់ហាងល្បីៗមួយចំនួនតូចប៉ុណ្ណោះ ដែលមិនទាន់បិទទ្វារនោះឡើយគឺនៅបើកទ្វារលក់ដូរជាធម្មតា។ជាក់ស្តែងនៅក្នុងរដ្ឋតូរុនតូ ប្រទេសកាណាដា មានរឿងចម្លែកមួយបានកើតឡើងដោយសារ មានសុនខមួយក្បាលដែលមានពណ៍ត្នោត តឿខ្នងវែង ដ៏មហាសែនឆ្លាត បានរត់ត្រុកៗចេញពីផ្ទះទៅទិញរបស់ញុំនៅហាងដ៏ល្បី Mc Donald ដើម្បីយកទៅឲ្យម្ចាស់របស់វាដែលកំពុងតែចាំញុំអាហារនៅផ្ទះ។ក្រោយពីបានឃើញវីដេអូនេះហើយ មានមហាជនជាច្រើនបានលាន់មាត់ សរសើរសុខក្បាលនេះថា ឆ្លាតវៃមិនធម្មតា កម្រនឹងមានណាស់ ដែលអាចយល់ហេតុការបានដូច្នេះ មិនត្រឹមតែប៉ុណ្ណោះវាគឺមិត្តល្អ និងមានភាពស្មោះត្រង់ទៅកាន់ម្ចាស់វាផងដែរ៕សូមចូលមើលវីដេអូនិង រូបភាពខាងក្រោម៖
ឆ្កែឆ្លាតកំពុងតែយកអាហារទៅឲ្យម្ចាស់នៅផ្ទះ
ឆ្កែឆ្លាតកំពុងតែយកអាហារទៅឲ្យម្ចាស់នៅផ្ទះ
ឆ្កែឆ្លាតកំពុងតែយកអាហារទៅឲ្យម្ចាស់នៅផ្ទះ