ទើបលេង Tiktok លើកដំបូង Bie Thassapak ផុសវីដេអូផ្អើលអស់មារសត្រូវ និងតាមដានមនុស្សតែម្នាក់ប៉ុណ្ណោះ (មានវីដេអូ)

ថៃ៖ តារាប្រុសកូនមួយ Bie Thassapak ដែលគេស្គាល់ថាជាស្វាមីនឹងតារាស្រីពូកែខាងក្រមិច ក្រមើម Gubgib បានប្រកាសលើគណនី Instagram របស់ខ្លួនថា ខ្លួនទើបនឹងបានបង្កើតគណនី Tiktok ថ្មីមួយជាលើកដំបូង ដែលមានឈ្មោះថា BIEXU និងបានសូមឲ្យអ្នកគាំទ្រជួយតាមដានគណនី Tiktok របស់ខ្លួនឲ្យបានច្រើនៗ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺតារាប្រុសរូបនេះបានបង្ហោះវីដេអូចំនួន៤ដើម្បីជាការបើកសម្ភោធ Tiktok ថ្មីរបស់ខ្លួន តែវីដេអូនីមួយៗមិនមែនមានលក្ខណៈធម្មតាៗឡើយ ពោលគឺ Bie សម្ដែងចេញមកមានគ្រប់ម៉ូតគ្រប់ម៉ាកតែម្ដង ជាពិសេសគឺមានវីដេអូដ៏គួរស្រឡាញ់ជាមួយនឹងកូនស្រីថែមទៀត។ គ្រាន់តែមិត្តអ្នកគាំទ្របានឃើញវីដេអូទាំងនោះភ្លាម ម្នាក់ៗចូលខមមិនបែបអស់សំណើចស្ទើរគ្រប់គ្នា ជាពិសេសថែមទាំងមានអ្នកចូលខមមិនបែបឌឺដងថា ដោយសារតែឥទ្ធិពលនៃការកាក់ខ្លួនក្នុងផ្ទះ ទើបបានជាធ្វើឲ្យ Bie ក្លាយទៅជាបែបនេះ។ មកទល់នឹងពេលនេះ ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ គណនី Tiktok របស់ Bie Thassapak មានអ្នកតាមដានរហូតដល់ទៅ ១ម៉ឺន៦ពាន់នាក់ តែតារារូបនេះតាមដានមនុស្សតែម្នាក់ប៉ុណ្ណោះ នោះគឺគណនី Tiktok របស់ Justin Bieber សូមទស្សនាវីដេអូខាងក្រោម៖
Bie Thassapak
Tiktok របស់ Bie Thassapak
អ្នកដែល Bie បាន Follow
Bie Thassapak
Bie Thassapak និងគ្រួសារ