ស្អាតទាំងគូហើយ ចិត្តល្អទៀត! ទេព បូព្រឹក្ស និង ជី ដេវីត បានដឹកដៃធ្វើសកម្មភាពសប្បុរសធម៌មួយនេះ

ព្រៃវែង៖ តារាចម្រៀងគូស្នេហ៍ដ៏ល្បីឈ្មោះ កញ្ញា ទេព បូព្រឹក្ស និង លោក ជី ដេវីត រួមទាំងក្រុមការងារ បានដឹកដៃគ្នាទៅដល់មន្ទីរពេទ្យស្រុកបាភ្នំ នៃខេត្តព្រៃវែង ដើម្បីធ្វើសកម្មភាពសប្បុរសធម៌រួមគ្នាមួយ ក្នុងការជួយឧបត្ថម្ភទៅដល់មន្រ្តីសុខាភិបាល និងប្រជាពលរដ្ឋនៅទីនោះ ស្របពេលដែលប្រទេស កម្ពុជាកំពុងប្រឈមមុខនឹងការរីករាលដាលនៃវីរុសកូវីដ-១៩។បើយោងទៅតាមការបង្ហោះនៅលើគណនី Instagram របស់កញ្ញា ទេព បូព្រឹក្ស របស់របរដែលបាន យកទៅដើម្បីធ្វើសកម្មភាពសប្បុរសធម៌នោះរួមមាន ជេលលាងដៃ១០០០ដប ស្ព្រៃបាញ់ ៥០០ដប និងថវិកា៥០០ដុល្លារ។ កញ្ញាក៏បានបញ្ជាក់ផងដែរថា កញ្ញាមិនមានអ្វីច្រើននោះទេ មានត្រឹមទឹកចិត្ត បន្ដិចបន្តួច។ការធ្វើសកម្មភាពដ៏ល្អស្របពេលប្រជាជនកំពុងស្ថិតក្នុងស្ថានភាពបន្ទាន់បែបនេះ ត្រូវបានអ្នកគាំទ្រជាច្រើនកោតសរសើរពីសន្តានចិត្តដ៏សប្បុរសរបស់កញ្ញា ទេព បូព្រឹក្ស លោក ជី ដេវីត និងក្រុមការងារ ក៏ដូចជាបង្ហាញឲ្យឃើញពីស្មារតីនៃវប្បធម៌ចែករំលែករបស់ខ្មែរយើងផងដែរ៕
សកម្មភាពនៃកម្មវិធីសប្បុរសធម៌របស់ ទេព បូព្រឹក្ស និងក្រុមការងារ
សកម្មភាពនៃកម្មវិធីសប្បុរសធម៌របស់ ទេព បូព្រឹក្ស និងក្រុមការងារ
សកម្មភាពនៃកម្មវិធីសប្បុរសធម៌របស់ ទេព បូព្រឹក្ស និងក្រុមការងារ
សកម្មភាពនៃកម្មវិធីសប្បុរសធម៌របស់ ទេព បូព្រឹក្ស និងក្រុមការងារ
ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស និង ជី ដេវីត