ស៊ីន យូប៊ីន ថតវីដេអូបង្ហាញពីរបៀបធ្វើការ៉េមចេក តែបែរជាមានអ្នកចូលទៅខមមិនបែបនេះទៅវិញ (មានវីដេអូ)

ភ្នំពេញ៖ បន្ទាប់ពីវីដេអូមុន ដែលស្រីស្អាត ស៊ីន យូប៊ីន បង្ហោះពីរបៀបនៃការធ្វើបាញ់ត្រាងអាំង ស្របពេលដែលកញ្ញាកំពុងមានពេលទំនេរច្រើន ព្រោះមួយរយៈចុងក្រោយនេះ ការងារសិល្បៈភាគច្រើនត្រូវបានផ្អាកសកម្មភាពស្របពេលដែលបញ្ហាការរាលដាលនៃវីរុសកូវីដ១៩ កំពុងកើតមានជាបណ្ដើរៗនៅប្រទេសកម្ពុជានោះ ពេលនេះ យូប៊ីន បានបង្ហោះវីដេអូមួយផ្សេងទៀត នៅលើគណនី Instagram របស់ខ្លួនអំពីរបៀបនៃការធ្វើការ៉េមចេកវិញម្ដង។បើយើងបានមើលវីដេអូនៃការធ្វើការ៉េមតាំងពីដើមរហូតដល់ចប់របស់កញ្ញា ស៊ីន យូប៊ីន យើងនឹងឃើញថា កញ្ញាពិតជាមានជំនាញក្នុងការធ្វើជាខ្លាំង ដោយមានការរួមបញ្ចូលនូវគ្រឿងផ្សំច្រើនមុខ មានទាំងចេក ដូង សណ្ដែកដី និងទឹកដោះគោខាប់ជាដើម ព្រមជាមួយនឹងចំណងជើងថា "Homemade Banana Ice-cream During quarantine time #stayhomestaysafe #stopcovid19" (ការ៉េមចេកធ្វើនៅផ្ទះ អំឡុងពេលនៃការកាក់ខ្លួន នៅផ្ទះមានសុវត្ថិភាព បញ្ឈប់កូវីដ១៩)ក៏ប៉ុន្តែ នៅរយៈពេលប៉ុន្មានម៉ោងក្រោយមក ស្រាប់តែមានអ្នកគាំទ្រម្នាក់បានចូលខមមិនថា៖ តាមពិតទៅបងគួរតែយកស្បៃប្រើវិញពេលបងពូតយកខ្ទិះ ពេលបងច្របាច់ដៃចឹង ពិបាកមើលណាស់។ ការបញ្ចេញមតិបែបនេះ តាមពិតទៅមិនមែនជាការរិះគន់បង្អាប់អ្វីធ្ងន់ធ្ងរនោះឡើយ គ្រាន់តែអ្នកគាំទ្រចង់ណែនាំឲ្យកញ្ញាប្រើប្រាស់ស្បៃក្នុងការពូត ជាជាងការប្រើដៃផ្ទាល់ ព្រោះវាមានអនាម័យជាង។ ប៉ុន្តែគេក៏មិនទាន់ឃើញកញ្ញា ស៊ីន យូប៊ីន ឆ្លើយតបនឹងអ្នកគាំទ្រវិញថាយ៉ាងណានោះដែរ។សូមទស្សនាវីដេអូខាងក្រោម៖
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន