ជាដៃគូពិធីករនឹងគ្នាមែនពិត តែ Ma Ornapa ប្រាប់ថាធ្លាប់មានរឿងឈ្លោះគ្នាជាមួយនឹង Chompoo Araya

ថៃ៖ ពិធីករភេទទីបីពហុជំនាញ Ma Ornapa ដែលទស្សនិកជនប្រហែលជាធ្លាប់ឃើញតាមរយៈការធ្វើជាពិធីករក្នុងកម្មវិធី 3Zaap របស់ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ នៅមួយរយៈពេលចុងក្រោយនេះបានជួបប្រទះនូវរឿងរ៉ាវវាយប្រហារជាច្រើនលើបណ្ដាញសង្គម ចាប់តាំងពីពេលដែលពិធីកររូបនេះបានបង្ហោះសាររិះគន់ក្រុមហ៊ុនអាកាសចរណ៍មួយរួចមក សូម្បីតែ Chompoo Araya ដែលជាមិត្តភក្តិជិតស្និទ្ធិ និងជាពិធីការិនីរួមក្នុងកម្មវិធី 3Zaap ជាមួយគ្នានោះ ក៏ត្រូវបានគេរិះគន់ដោយទៅជាមួយដែរថា មានចរិតមិនសូវល្អក្រោយពេលរាប់អានជាមួយនឹង Ma Ornapa។ស្រាប់តែថ្មីៗនេះ Ma Ornapa បានចេញមុខផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធីមួយថា តាមពិតទៅខ្លួនមានជម្លោះជាមួយនឹងអ្នកដទៃច្រើន ដោយសារតែខ្លួនជាមនុស្សមាត់ឆៅ ចូលចិត្តនិយាយអ្វីត្រង់ៗ ធ្វើឲ្យគេមិនចូលចិត្ត ហើយបង្កទៅជាជម្លោះ។ សូម្បីតែ Chompoo ដែលជាដៃគូក្នុងកម្មវិធីជាមួយគ្នានោះ ក៏ធ្លាប់ឈ្លោះគ្នា រហូតដល់ថ្នាក់ឈប់និយាយរកគ្នាទៀតផង។រឿងហេតុ គឺកើតឡើងដោយសារតែ នៅពេលមួយនោះ Ma Ornapa គឺជាអ្នកតុបតែងមុខឲ្យ Chompoo សម្រាប់ការថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនគ្រឿងសម្អាងមួយ តែនៅពេលដែលបានឃើញមុខ Chompoo ភ្លាម ពិធីករភេទទីបីរូបនេះ បានស្ដីឲ្យភ្លាមៗថា ជាតារាបង្ហាញម៉ូត ហេតុអ្វីក៏បណ្ដោយឲ្យក្រោមភ្នែកឡើងខ្មៅបែបនេះ នាំរឿងឲ្យគេឯងរវល់ទៀតហើយ គួរតែចេះទទួលខុសត្រូវដោយខ្លួនឯង មិនមែនគិតថាខ្លួនឯងជាតារាបង្ហាញម៉ូត ចង់ធ្វើអ្វីស្រេចចិត្តក៏បាន ហើយទុកភារៈឲ្យអ្នកដទៃរវល់ជំនួសខ្លួនរហូតនោះទេ។ដោយសារតែពាក្យស្ដីបន្ទោសនេះហើយ ទើប Chompoo មិននិយាយរក Ma Ornapa អស់រយៈពេលជាយូរ រហូតទាល់តែដល់ពេលបានធ្វើការក្នុងកម្មវិធី 3Zaap រួមគ្នា ទើបបាននិយាយរកគ្នាជាធម្មតាវិញ៕
Chompoo Araya និង Ma Ornapa
Ma Ornapa
Ma Ornapa
Chompoo Araya
Chompoo Araya