កុំឲ្យស្ងាត់ពេក វី ឌីណែត មួយភ្លែត ចេញម្តង២បទ (មានចម្រៀង)

ភ្នំពេញ៖ បើទោះបីជា តារាចម្រៀងភាគច្រើន លែងបានចេញច្រៀង តាមការប្រគំតន្រ្តី កម្មវិធីនានា ព្រោះតែជំងឺ Covid-19 កំពុងតែរាតត្បាតក៏ដោយ ក៏ពួកគេ នៅតែព្យាយាម រិះរកវិធី​ដើម្បី សាងកេរ្តិ៍ឈ្មោះ ឲ្យនៅតែល្បីល្បាញ កុំឲ្យសាបរលាបពេលវេលាដ៏សែនពិបាកនេះ។ព្រោះតែមិនចង់ឲ្យហ្វេន ភ្លេចមុខ ភ្លេចសម្លេង ក្នុងដើមខែមេសានេះ តារាចម្រៀងស្រី វ័យក្មេង ឌីណែត បញ្ចេញ​បទចម្រៀងម្តងបទតែម្តង ដែលបទមួយ ចេញកាលចុងខែមីនា មានចំណងជើងថា «រាំទីងទុង» និងមួយបទទៀត ចេញកាលពីប៉ុន្មានម៉ោងមុន មានចំណងជើង «មើលផង»។ចំពោះបទទាំង២ ជាបទញាក់កន្ត្រាក់អារម្មណ៍ដូចគ្នា ដើម្បីត្រៀមរាំលេងកម្សាន្ត សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះផងដែរ ដែលអាចធ្វើឲ្យហ្វេន មានអារម្មណ៍រីករាយ សប្បាយជួបជុំជាមួយនឹងបងប្អូន បង្កើនអនុស្សាវរីយ៍ល្អៗផងដែរ៕ចង់ដឹងថា បទនេះ កន្រ្តាក់អារម្មណ៍យ៉ាងណា​ ទៅស្តាប់ទាំងអស់គ្នា៖
វី ឌីណែត
វី ឌីណែត
វី ឌីណែត