នៅផ្ទះគេចពីកូវីដ១៩ ទូតសុឆន្ទៈ ស្រាបៀរកម្ពុជា Aguero បញ្ចេញ៧ក្បាច់ ធ្វើឲ្យសារព័ត៌មានពិភពលោកយកមកផ្សាយបន្ត! (មានវីដេអូ)

  • សៅរ៍ ០៤ មេសា, ២០២០ ០៩:០៤
ភ្នំពេញ៖​ ខ្សែ​ប្រយុទ្ធ​​​របស់​ក្លឹប Manchester City កីឡាករ Sergio Aguero ដែល​ជា​ទូតសុឆន្ទៈ ស្រាបៀរ កម្ពុជា អំឡុង​​ពេល​នៅផ្ទះដើម្បី​​បញ្ចៀស​​ការ​​ឆ្លង​វីរុស​​កូវីដ​១៩ បានបង្ហោះ​វីដេអូ​​លើទំព័រ​ហ្វេសប៊ុកផ្លូវការរបស់ខ្លួន​ ចែក​រំលែក​ពី​រ​បៀបនៃការហាត់ប្រាណ ដើម្បី​ថែ​រក្សា​សុខភាព​​ឲ្យ​នៅ​រឹង​​មាំ​ ​​ធ្វើ​ឲ្យ​សារព័ត៌មាន​ BBC​ ​យក​មក​ផ្សាយ​បន្ត​​សម្រាប់​​ពលរដ្ឋអង់គ្លេសបានស្វែងយល់។
កីឡាករSergio Aguero
នៅក្នុងឃ្លីបវីដេអូខ្លីប្រមាណជិត១នាទីនេះ កីឡាករ Sergio Aguero បានបង្ហាញត្រួសៗនូវរបៀបហាត់ទាំង៧ក្បាច់  ដែលគាត់តែងតែអនុវត្តជាប្រចាំដើម្បីធ្វើឱ្យរាងកាយរឹងមាំ។ វីដេអូរបស់គាត់​បាន​ទទួលការទស្សនាប្រមាណ​៣សែន៣ម៉ឺន៥ពាន់ដង លើទំព័រហ្វេស​ប៊ុករបស់គាត់ផងដែរ។ សម្រាប់ប្រជាពលរដ្ឋ​កម្ពុជា យើងក៏អាចអនុវត្តបានដូចគ្នា ដើម្បីសុខភាពល្អ និង​រាងកាយមាំមួន។ សូមទស្សនាវីដេអូ​របស់គាត់ដូចតទៅ៖
កីឡាករ Sergio Aguero
កីឡាករ Sergio Aguero
កីឡាករ Sergio Aguero
ប្រភព៖ BBC